សកម្មជន CNRP ៣​នាក់​ត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​ម្នាក់ៗ​៧​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 June, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​៣​នាក់ ត្រូវបាន​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់​៧​ឆ្នាំ រឿង​ចូលរួម​ធ្វើ​កុបកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ឆ្នាំ​២០១៤ កន្លងទៅ ។​
​អ្នកគាំទ្រ CNRP ទាំង​៣​នាក់​នោះ រួមមាន​ទី​១/ រឿង ចិ​ត្រា អាយុ ៣៣​ឆ្នាំ ។ ទី​២/ ឈ្មោះ យន់ គឹ​ន​ហួរ អាយុ ២៨​ឆ្នាំ និង​ទី​៣/ ឈ្មោះ យា ថុង អាយុ​៣៣​ឆ្នាំ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ចូលរួម​ធ្វើ​កុប​កម្មបទ​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ មាន​ស្ថាន​ទម្ងន់ទោស និង​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ចំណុច​ទីលាន​ប្រជាធិបតេយ្យ សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​កន្លងទៅ បទល្មើស​ដែលមាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា​៤៥៦ មាត្រ​៤៥៧ និង​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ ៕

44d8b6d2c7b93026be5fc15ca014fcd3