ប៉ូលិស​៖​មេខ្លោង​ជួញដូរ​គ្រឿង​កំពុង​រៀបចំ​គម្រោង​ធ្វើឃាត​លោក Duterte
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 June, 2016 ក+ ក-

​ហ្វីលីពីន​៖​ក្រុម​ឈ្មួញ​គ្រឿងញៀន​បាននិងកំពុង​រៀប​គម្រោង​ធ្វើឃាត​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ហ្វីលីពីន លោក Rodrigo Duterte ដោយ​ចំណាយ​ប្រាក់​១​លាន​ដុល្លារ​។ នេះ​បើតាម​លើកឡើង​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​ហ្វីលីពីន Ronald dela Rosa ។​
​ការ​ប្រការ​គម្រោង​ខាងលើ​ត្រូវបាន​គេ​ដឹងថា ជាការ​ឆ្លើយតប​ទៅនឹង​ចំណាត់ការ​ដ៏​កក្រើក​របស់លោក Duterte ចំពោះ​បទល្មើស​គ្រឿងញៀន​ញៀន​ត្រឹម​រយៈពេល ៦​ខែ​នៃ​អាណត្តិ​របស់លោក​ប្រធានាធិបតី​រូបនេះ​។​
​សារព័ត៌មាន Kea Times បាន​ផ្សាយ​ថា ស្ដេច​គ្រឿងញៀន​បានផ្ដល់​ប្រាក់ ១​លាន​ដុល្លារ ចំពោះ​ការសម្លាប់​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ហ្វីលីពីន​នេះ​។ ទឹកប្រាក់​នេះ​បាន​កើនឡើង​ខ្លាំង បើ​ធៀប​នឹង​ការ​ជះ​លុយ​ដំបូង​ត្រឹម ២១៤០០០​ដុល្លារ ព្រោះ​មិនអាច​រកបាន​ជនដៃដល់​។ ទន្ទឹម​នោះ​សារព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា គម្រោង​នេះ​គឺជា​ការផ្ដួចផ្ដើម​គំនិត​ដោយ​មេ​គ្រឿងញៀន​នៅក្នុង​ពន្ធនាគារ Bilibid ។​
​គួរ​បញ្ជាក់ថា លោក Rodrigo Duterte បាន​ឡើងកាន់តំណែង​ប្រធានាធិបតី​ហ្វីលីពីន​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៣០ ខែមិថុនា ដោយមាន​រហស្សនាម​ថា “The Punisher” ។ ប្រធានាធិបតី​រូបនេះ បាន​ប្ដេជ្ញា​ថា​នឹង​បំបាត់​រាល់​បទល្មើស​ឧក្រិដ្ឋ​គ្រឿងញៀន​ត្រឹម​រយៈពេល ៦​ខែ​នៃ​អាណត្តិ​របស់លោក​៕

ronald-dela-rosaduterte