សាលាឧទ្ធរណ៍បដិសេធសំណើនៅក្រៅឃុំរបស់មន្ត្រីអាដហុក និងគ.ជ.ប
រាជធានីភ្នំពេញ៖ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍លោកចៅក្រម ឃុន លាងម៉េង បានសម្រេចនិងប្រកាសមិនអនុញ្ញតឲ្យមន្ត្រីអង្គការអាដហុក៤រូបនិងមន្ត្រីគ.ជ.ប ០១រូបនៅក្រៅឃុំឡើយ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីបើកសវនាការជាអសាធារណៈជាច្រើនម៉ោងនាព្រឹកមិញនេះ។
គួរបញ្ជាក់ថា មន្ត្រីអាដហុកទាំង៤រូបរួមមាន លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោកស្រី លឹម មុនី មន្ត្រីអង្កេតជាន់ខ្ពស់អាដហុក និងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប៕