ខេត្តបន្ទាយមានជ័យ៖ឃាតករដែលកាប់សម្លាប់យុវជនម្នាក់ហើយគេចខ្លួនឆ្លងដែនទៅប្រទេសថៃត្រូវបានសមត្តកិច្ចកម្ពុជាសហការថៃចាប់បញ្ជូនមកវិញនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ជនសង្ស័យជាឃាតករមានឈ្មោះ ប៊ិវ ឡុង ភេទប្រុសអាយុ៣១ឆ្នាំដែលរស់នៅក្រុងសិរីសោភ័ណ។លោកវរសេនីយ៍ឯក សិទ្ធ ឡោះ ស្នងការរងនគបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចក្រោមស្ពានទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណមានករណីឃាត់កម្មដោយជនរងគ្រោះត្រូវបានឃាតករកាប់សំលាប់យ៉ាងសាហាវឃោរឃៅបំផុតហើយអូសទៅចោលក្រោមស្ពានទឹកថ្លាគឺជនរងគ្រោះមិនបានស្គាល់អត្តសញ្ញាណដែលអាយុប្រហែល១៧ឆ្នាំ។
លោកបានបន្តថា ក្រោយមានករណីឃាត់ករកម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាឃាតករបានរត់គេចខ្លួនឆ្លងដែនទៅប្រទេសថៃ។ លោកបញ្ជាក់ថា កម្លាំងនគរបាលជំនាញបានសហការជាមួយកម្លាំងមានសមត្តកិច្ចថៃចាប់ខ្លួនឃាតករនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅខេត្តសាមុតប្រកានទីក្រុងបាងកកប្រទេសថៃ។
លោកវរសេនីយ៍ឯក សិទ្ធ ឡោះ បានបន្តថា៖ចំពោះឃាតករដែលសម្លាប់យុវជនហើយគេចខ្លួនគឺឈាមស្រែកស្បែកហៅត្រូវបានឃាត់ខ្លួន និងបញ្ជូនមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតវិញដើម្បីចាត់ការតាមច្បាប់៕