សិល្បៈ៖តារាចម្រៀងក្នុងផលិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា បានបញ្ជាក់ឲ្យដឹងថា កញ្ញាកំពុងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនយ៉ាងខ្លាំង ខណៈដែលមានជនអនាមិកបង្ហោះរូបអាក្រាតនាងហើយនៅតែបន្តគំរាមមកលើរូបនាង ជាច្រើនដង។
កាលពីថ្ងៃទី១៣ មិថុនា ម្សិលមិញ កញ្ញា វ៉ាន់ នីឡា បានសរសេរបង្ហោះក្នុង Facebook ថា”នៅរសៀលថ្ងៃ ទី១៣ មិថុនា២០១៦ វេលាម៉ោង៤:២៥នាទី នាងខ្ញុំ វ៉ាន់នីឡា ជាតារាចំរៀងនៅផលិតកម្មភ្លេងរីខត ជាស្ត្រីរងគ្រោះដែលត្រូវបានជនសង្ស័យបង្ហោះរូបអាក្រាតនាងខ្ញុំ យ៉ាងអយុត្តិធម៌នាពេលថ្មីៗនេះ។
នាងខ្ញុំបានជួបពិភាក្សា ជាមួយតំណាង “សមាគមន៍អ្នកសិល្បះស្មគ្រ័ចិត្តជួយសង្គម ” ដែលសមាគមន៍កំពុងរៀបចំផ្តល់មេធាវីដល់រូបនាងខ្ញុំដើម្បីឈានទៅ វែកមុខជនដៃដល់ ហើយរូបនាងខ្ញុំកំពុងតែបារម្មណ៍អំពីសុវត្ថិភាពផ្ទាល់ខ្លួន ពីព្រោះជនសង្ស័យបានគំរាមមកលើរូបនាងខ្ញុំជាច្រើនដង។ អាស្រ័យហេតុនេះ សូមបងប្អូនតាមបណ្តាញសង្គមFacebook ទាំងអស់មេត្តាជួយ like នឹង share ផង។
នាងខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាពិតជាអាចស្វែងរកយុត្តិធម៌ជូននាងខ្ញុំបានយ៉ាងឆាប់រហ័សបំផុត នាងខ្ញុំសូមថ្លែង អគុណយ៉ាងខ្លាំងដល់បងប្អូនដែលតែងតែជួយលើកទឹកចិត្ត “។
គួរបញ្ជាក់ផង ដែរថា ការបែកធ្លាយរូបអាក្រាត ជាបន្តបន្ទាប់បែបនេះ គឺបានកើតឡើងបន្ទាប់ពីរូបនាងផ្ទុះជម្លោះ និងចែកផ្លូវគ្នាជាមួយអតីតសង្សារ ដែលត្រូវបានបងប្រុស វ៉ាន់ នីឡា ប្រាប់ឲ្យដឹងថាជាមន្ត្រីប៉ូលិសម្នាក់៕