ការត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យស្នាមមេដៃ អ្នកគាំទ្រ CNRP កំពុងធ្វើយ៉ាងក្តៅគគុគ
រាជធានីភ្នំពេញ៖អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យលើ ស្នាមមេដៃ នាព្រឹកនេះបានដឹកនាំក្រុមការងារ ប្រជុំត្រួតពិនិត្យលើលទ្ធផល នៃការធ្វើកោសល្យវិច្ច័យស្នាមមេដៃ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ។ កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពី គណៈកម្មការស្រាវជ្រាវបានធ្វើកោសល្យវិច្ច័យ លើស្នាមមេដៃប្រជាពលរដ្ឋ នៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ ចាត់តាំងភារកិច្ច ឲ្យអនុវត្តទៅតាមជំនាញនីមួយៗ កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៦។
មន្ត្រីជាន់ខ្ពស់នគរបាលជាតិ ថ្លែងថា ដំណើរការនៃការត្រួរពិនិត្យនិងធ្វើកោសល្យវិច្ច័យលើស្នាមមេដៃអ្នកគាំទ្រ CNRP បាននិងកំពុងដំណើរការយ៉ាងក្តៅគគុគ បើទោះជាជួបបញ្ហាប្រឈមខ្លះៗ ក៏ដោយចុះ ៕