អ្នកគាំទ្រ CNRP ប្តូរអាវ និងត្រៀមរៀបចំពិធីបួងសួងនៅសៀមរាប
រាជធានីភ្នំពេញ៖នៅព្រឹកនេះ គណបក្សសង្គ្រោះជាតិ បានធ្វើយុទ្ធនាការ ចែកអាចពណ៌ស ដែលស្លាកសញ្ញាបញ្ឈប់ការរំលោភអភ័យឯកសិទ្ធិ រដ្ឋសភាដល់សកម្មជន ជាច្រើនរយនាក់នៅមុខទីស្នាក់ការ កណ្ដាលគណបក្ស។ ទន្ទឹមនោះមន្ត្រីជាន់ខ្ពស់ គណបក្សប្រឆាំងក៏បានប្រកាសថា នឹងជួបជុំអ្នកគាំទ្រនៅថ្ងៃទី១៩ ខែមិថុនានេះ ដើម្បីរៀបចំពិធីបួងសួងមួយនៅខេត្តសៀមរាប សំដៅសុំឲ្យរាជរដ្ឋាភិបាលក៏ដូចជាតុលាការទម្លាក់ចោលបទចោទលើសមាជិកសភា CNRP រួមទាំងមន្ត្រីសង្គមស៊ីវិលនិង គ.ជ.ប ៕