បាត់ដំបង៖តំបន់៣ជាព្រៃលិចទឹករាប់ពាន់ហិកតាឋិតក្នុងខ្សែចំណុចហាមឃាត់ស្ថិតក្នុងភូមិព្រែកត្រប់និងភូមិបាក់រេទះ ឃុំព្រែកនរិន្ធនិងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ពលរដ្ឋទូទៅសុទ្ធតែបានដឹងទាំងក្នុងមូលដ្ឋានទាំងក្នុងខេត្តថាតំបន់នោះសុទ្ធតែជាព្រៃលិចទឹកគឺជាជម្រកពពួកត្រីគ្រប់ប្រភេទជ្រកពង ក៍ដូចជាជម្រករបស់សត្វផ្សេងទៀតផងដែរ។ ប៉ុន្តែឥឡូវត្រូវបានពួកឈ្មួញមួយចំនួនយកគ្រឿងចក្រទៅឈូស់ឆាយ និងដុតបំផ្លាញ លើតំបន់នោះដើម្បីយកដីធ្វើជាចំការដាំដំណាំផ្សេងៗនិងកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនមកទល់ពេលនេះគេពុំទាន់ដឹងច្បាស់ថាតើឈ្មួញនោះជានណានៅឡើយដោយសាតែអ្នកបញ្ជាគ្រឿងចក្រលួចធ្វើតែពេលយប់។
រីឯសមត្ថកិច្ចពាក់ព័ន្ធឬមន្ទីរជំនាញគេមិនដែលឃើញ អ៉ឺពើ ហាក់ដូចជាត្រូវដងត្រូវផ្លែគ្នារួចទៅក្នុងបញ្ហានេះ ។ប៉ុន្តែត្រូវបានមានការឈឺឆ្អាលពីបងប្អូនប្រជាពលរដ្ឋទើបបានដឹងហេតុការណ៍នេះចំពោះសមត្ថកិច្ចពាក់ព័ន្ធឬមន្ត្រីជំនាញពេលអ្នកសារពត៌មានសួរនាំពីច្បាប់ទម្លាប់អនុញ្ញាត្តិម្តងៗ ភាគច្រើនតែងតែឆ្លើយដាក់គ្នាទៅវិញទៅមកពីម្នាក់ទៅម្នាក់ មិនដឹងមិនឮមិនឃើញចាប់ពីទ្រង់ទ្រាយតូចរហូតចង់រលាយព្រៃរនាមជម្រកសត្វត្រី។
ពាក់ព័ន្ធនិងករណីនេះប្រពភពីប្រជាពលរដ្ឋបានឲ្យដឹកថា បើអាជ្ញាធរឬមន្ទីរពាក់ព័ន្ធ ជាអ្នកឃុបឃឹតតនោះសួរយ៉ាងណាក៍រកមុខជនល្មើសមិនឃើញដែរតែបើសិនជាគេចង់បង្ក្រាបមែននោះគ្រាន់តែឮសូសម្លេងគ្រឿងចក្រភ្លាមមកដល់ភ្លាមនេះបើសិនជាប្រជាពលរដ្ឋបានធ្វើប៉ះពាល់បន្តិចបន្តួចកន្លងមកដោយពួកគាត់ផ្តោតទៅលើលោកជួង សុភាប្រធានខ័ណ្ឌរដ្ឋបាល ជលផលខេត្តនៅល្ងាចថ្ងៃទី១៣ មិថុនាលោក ជួង សុភាបានបំភ្លឺតាមទូរស័ព្ទដៃប្រាប់ដល់” មេគង្គប៉ុស្តិ៍ ” បន្តទៀតថា បញ្ហាអ្នកទន្ត្រានឈូស់ឆាយព្រៃលិចយកដីជាកម្មសិទ្ធិនោះនិងអ្នកជិកអណ្តូងឬស្រះក្នុងតំបន់ហាមឃាត់ត្រូវបានគ្មានសិទ្ធិកាន់កាប់នោះទេព្រោះជាតំបន់អភិរក្សសហគមន៍ចំណែកបងប្អូនពលរដ្ឋបានសុំអំពាវនាវដល់លោកអភិបាលស្រុកគ្មានលទ្ធភាពការពារព្រៃលិចទឹកជម្រកសត្វត្រីទាំងនេះពួកគាត់មានសំណូមពរដល់លោកអភិបាលនៃគណះអភិបាលខេត្តបាត់ដំបងលោក ច័ន្ទ សុផល មេតាជួយរកវិធានការទប់ស្កាត់ជាបន្ទាន់បើមិនដូច្នេះទេប្រាកដជាអន្តរាយជាក់ជាមិនខាននូវព្រៃលិចជម្រកសត្វត្រីនិងសត្វគ្រប់ប្រភេទនេះមិនខាននៅថ្ងៃខាងមុខហើយនិងវេចមុខជនល្មើសដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕ ប៉ែនសុផល
ដីព្រៃលិចទឹករាប់ពាន់ហិកតាក្នុងតំបន់៣ស្រុកឯកភ្នំត្រូវគេទន្ទ្រានយកធ្វើកម្មសិទ្ធិ