បង្ក្រាបសិប្បកម្មប្រហិតត្រីដែលរក្សាទុកសាច់ត្រីខូចគុណភាព
រាជធានីភ្នំពេញ៖កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាប រោងសិប្បកម្មផលិតប្រហិតមួយកន្លែង គ្រាដែលសិប្បកម្មនេះ បានរក្សាទុកសាច់ត្រីខុសលក្ខណៈបច្ចេកទេស និងគ្មានអនាម័យត្រឹមត្រូវ ។ ការបង្ក្រាបនោះធ្វើឡើងកាលពីថ្ងៃទី១៤ មិថុនា ២០១៦ ស្ថិតនៅចំណុចផ្ទះគ្មានលេខ លើផ្លូវលំជិត២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
កម្លាំងសមត្ថកិច្ចបានអះអាងថា បានដកហូតបានសាច់ប្រហិត៣៣បាវ និងគ្រឿងទេសមួយចំនួន រួមមានម្សៅមី និងម្សៅឆា២០២បាវ, ខ្ទឹម.ស៧៣បាវ, ប៊ីចេង៩បាវ, ម្សៅស្វិត៥៨បាវ, ម្សៅរ៉តឌី២៣បាវ, ម្រេច៩បាវ និងម្ស៉ៅរសជាតិ៤កញ្ចប់ ។ ចំណែកម្ចាស់រោងសិប្បកម្មត្រូវបានគេស្គាល់ ឈ្មោះ ឆ លីអាន អាយុ២៦ឆ្នាំ ៕