ប្រទះឃើញសាកសពស្ត្រីហើមស្អុយក្នុងព្រៃត្រែងនៅព្រែកតាសេក
រាជធានីភ្នំពេញ៖ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីត្រូវពលរដ្ឋប្រទះឃើញសាកសពស្ត្រីមិនស្គាល់អត្តសញ្ញាណមានសភាពហើមស្អុយរលួយម្នាក់ក្នុងព្រៃត្រែងមួយកន្លែង។ ហេតុការណ៍នេះកើតឡើងតកាលពីវេលាម៉ោង០៧យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលីយ៉ុងផាត់ ត្រង់ចំណុចគល់ស្ពានព្រែកព្នៅខាងកើត ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។
ប្រភពឱ្យដឹងថា សាកសពស្ត្រីរងគ្រោះ មានអាយុប្រហែលជាង៣០ឆ្នាំ ស្លាប់ក្នុងស្ថានភាពដេកផ្កាប់មុខប្រហែលរយៈពេល៤-៥ថ្ងៃទៅហើយ និងធុំក្លិនស្អុយអាសោចិ៍យ៉ាងខ្លាំង ។ នៅក្បែរសាកសព គេឃើញមានកាបូបមួយ និងដំបងឈើមួយ ដោយត្រូវសមត្ថកិច្ចដាក់ការសង្ស័យថា អាចជាករណីវាយប្លន់សម្លាប់៕