នាវាមុជទឹកអាមេរិក​បង្ហាញខ្លួនលើកដំបូង​នៅ​កូរ៉េខាងត្បូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2016 ក+ ក-

​សេ​អ៊ូ​ល​៖​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​រប​ស់​សហរដ្ឋអាមេរិក​មួ​យ​គ្រឿង​ឈ្មោះ USS Mississippi បាន​មកដល់​ប្រទេស​កូរ៉េខាងត្បូង​ជា​លើកដំបូង​ជាមួយនឹង​សហ​នាវិក​១៤១​នាក់​។ នេះ​បើ​យោងតាម​សារព័ត៌មាន​យ៉ុ​ន​ហាប់​របស់​កូរ៉េខាងត្បូង​។​
នាវាមុជទឹក​មួយគ្រឿង​នេះ​បាន​ចូល​ចត​នៅ​កំពង់ផែ Busan នៃ​ប្រទេស​កូរ៉េខាងត្បូង​ដើម្បី​ចូលរួម​នៅក្នុង​សកម្មភាព​មួយចំនួន​ក្នុង​គោលដៅ​សន្ដិសុខ​ក្នុង​តំបន់ ហើយ​និង​ចូលរួម​ក្នុង​សមយុទ្ធ ជាមួយ​យោធា​កូរ៉េខាងត្បូង​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្ដីថ្លែងការណ៍​របស់​ក្រុម​យោធា Group Seven​។​
​គួរ​បញ្ជាក់ថា នាវាមុជទឹក​នេះ មាន​ទម្ងន់​ប្រហែល ៧០០០​តោន និង​ផ្តល់​ការគាំទ្រ​ក្នុងអំឡុងពេល​ប្រតិបត្តិ​ការប្រឆាំង​នៅលើ​ផ្ទៃដី និង​ប្រឆាំង​នាវាមុជទឹក​៕

Nuclear-powered-USS-Mississippi-arrives-in-South-Korea