នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​បើកភ្លើង​ខៀវ​ឲ្យ​ចរាចរ​ឈើ​ប្រណីត​ខុសច្បាប់​ទៅ​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2016 ក+ ក-

​ខេត្តរតនគិរី​៖​ជំនួញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ និង​គ្រញូង​ខុសច្បាប់​ត្រូវ​បា​សន​គេ​មើលឃើញថា​បាននិងកំពុង​ចរាចរណ៍​យ៉ាង​គគ្រឹក​គរ​គ្រេង​តាមរយៈ​រថយន្ត​ស៊េរី​ទំនើបៗ​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម គ្រា​ដែលមាន​ការសង្ស័យថា មានការ​បើកភ្លើង​ខៀវ​ពី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។​
ប្រភពព័ត៌មាន​ពី​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​វើ​ន​សៃ​បាន​ឲ្យ​ដឹងថា​មាន​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់​តាមរយៈ​រថយន្ត​ស៊េរី​ទំនើបៗ​ដូចជា​ប្រភេទ​រថយន្ត​ធុន​ត្រា​ហាយ ឡែ​ន​ឌឺ តូ​យូ​តា​មួយ​បាំង​កន្លះ បា​ឡែ​ន​ដឹកជញ្ជូន​ចេញពី​ស្រុក​វើ​ន​សៃ ស្រុក​តា​វែង​កាត់​តាមផ្លូវ​អូ​ជុំ ចូលមកក្នុង​ខេត្តរតនគិរី​។ ប្រភព​បន្តថា ឈើ​បទល្មើស​ខាងលើ​ដឹកជញ្ជូន​ចេញពី​ខេត្តរតនគិរី​តាមផ្លូវ​ជាតិ​លេខ​៧៨​ឆ្ពោះទៅ​ស្រុក​អូ​រយ៉ា​ដាវ​ចុះ​តាម​ច្រក​ល្បៀ​ង​ភូមិ​ភិ​តាម​ប៉ុស្តិ៍ទាហាន​កា​ពា​ព្រំដែន​គោក​កងអនុសេនាតូច​ទី​០១​ប៉ុស្តិ៍​ភូមិ​ភិ និង​វរៈ​សេនា​តូច​៦២៣​ប៉ុស្តិ៍នគរបាល​កា​ពា​ព្រំដែន​គោក​លេខ​៥០៩​ប្រចាំ​ភូមិ​ភិ​។​
​ដោយឡែក​បើតាម​សម្តី​នាយទាហាន​កងអនុសេនាតូច​ទី​០១ ប៉ុស្តិ៍​ភូមិ​ភិ លោក​សួន គិ​ម បាន​និយាយ​ឲ្យ​ដឹងថា រូបគេ​ឈរជើង​នៅ​ប៉ុស្តិ៍​ខាងលើ​មិនបាន​លុយ​ពីបទ​ល្មើស​ឈើ​ប្រណីត​ខុសច្បាប់​ខាងលើ​នោះទេ គឺ​គេ​ចាំ​យកលុយ​បទល្មើស ខាងលើ​ឲ្យ​មេ​ពួកគេ​ទេ​។​
​គួរ​បញ្ជាក់ថា នៅ​ទី​តាំ​កងវរៈសេនាតូច​ទី​០១ ប៉ុស្តិ៍​ភូមិ​ភិ ខាងលើ​មាន​កងកម្លាំងប្រដាប់អាវុធ​(PM)​ចង​អង្រឹង​ជាច្រើន​អ្នក ចាំ​យកលុយ​ពី​អ្នកដឹកឈើ​បទល្មើស​ខុសច្បាប់​នៅ​ទីនោះ​យ៉ាង​គគ្រឹក​គ្រេង​ផងដែរ​។​
នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​លោក កែប កត់ ភ្នាក់ងា​ព័ត៌មាន​មេគង្គ​ប៉ុស្តិ៍​ខ​ល​ទូរស័ព្ទ​សុំ​ការបំភ្លឺ​ករណី​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ខាងលើ លោក​បាន​លើក​ទទួល​ទូរស័ព្ទ​គ្រាន់តែ​ដឹងថា ភ្នាក់ងារ​ព័ត៌មាន​លោក​ក៏​បិទ​ទូរស័ព្ទ​វិញ​តែម្តង​។​
ចំណែក​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​បរ​កែវ លោក លេង យុក បាន​ឲ្យ​ដឹងថា លោក​បាន​នឹង​កំពុងមាន​វិធានការ​ទប់ស្កាត់​បទល្មើស​រថយន្ត​ដឹកឈើ​ប្រណីត​ខុសច្បាប់​ខាងលើ​៕​ដោយ​៖ សារ៉េត​

2134index