សាខា​កាំកុងត្រូល ខេត្តក្រចេះ ចុះ​ត្រួត ពិនិត្យ​គុណភាព​ទំនិញ និង​ម្ហូបអាហារ​តាម​ផ្សារ​នៅ​ស្រុក​ឆ្លូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2016 ក+ ក-

អត្ថបទ លោក ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖ មន្ដ្រី​កាំកុងត្រូល​សាខា​ខេត្តក្រចេះ សហកា​ជាមួយនិង​មន្ទី​ពាណិជ្ជកម្ម ចុះ​ត្រួត​ពិនិត្យមើល ការដាក់​តាំង​លក់​នូវ​ផលិតផល ម្ហូបចំណី​អាហារ នៅក្នុង​ផ្សារ​ឆ្លូង និង​តាម​ផ្ទះ​ផ្ទះ​លក់​អីវ៉ាន់​មួយចំនួនទៀត​នៅក្នុង​ទីរួមស្រុក​ឆ្លូង កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦​នេះ ។​

​ការចុះ​ត្រួតពិនិត្យ​ផលិតផល ម្ហូបអាហារ និង​ទំនិញ​ដាក់លក់​នៅតាម​ផ្ទះ គឺ​បាន​ធ្វើឡើង​ក្រោម​ការដឹកនាំ​ពី​លោក វ៉ាន់ ណា​រិ​ទ្ឋិ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តក្រចេះ បាន​បញ្ជាក់ថា អាជីវករ​មួយចំនួន នូវ​ពុំទាន់​យល់ដឹង​ច្បាស់​អំពី​ការ​ទុកដាក់​ទំនិញ  ឬ​ពិនិត្យ​ទៅលើ​កាលបរិច្ឆេទ និង​ទំនិញ​ដែលមាន​ស្ដង់ដា​សមស្រប​ទៅតាម​កា​រ​ណែនាំ​របស់​មន្ដ្រី​កាំកុងត្រូល ក្នុង​ការរៀបចំ​ទុកដាក់ និង​រក្សា​សុវត្ថិភាព​ជូន​ដល់​អ្នកប្រើប្រាស់ និង​បាន​ណែនាំ​ដល់​អាជីវ​រក​លក់ដូរ​ទាំង​អស់​អោយមាន​ការយក​ចិត្ត​ទុកដាក់​និង​ទទួលខុសត្រូវ​ខ្ពស់ ក្នុងកា​ពិនិត្យមើល​ទៅលើ​គ្រប់មុខ​ចំណីអាហារ​ឬ​ផលិតផល​ទាំងនោះ​មុន​និង​លក់ដូរ​ជូន​ដល់​អ្នកប្រើប្រាស់ ។

​លោក​បាន​លើកឡើងថា កា​ដែល​អាជីវករ​មិនទាន់​យល់ដឹង​អំពី​ផលិតផល ម្ហូបអាហារ ទំនិញ​ខូចគុណភាព និង​ការ​ដាក់តាំង​លក់ដូរ នំចំណី និង​ផលិតផល​មួយចំនួន​ហួស​កាលបរិច្ឆេទ ប្រើប្រាស់ វា​អាច​បង្កឱ្យមាន​ជំងឺ​ផ្សេងៗ និង​ប៉ះពាល់​ដល់​សុខភាព​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ទាំងអស់គ្នា​ផងដែរ ។​

​លោក វ៉ាន់ ណា​រិ​ទ្ឋិ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តក្រចេះ ក៍បាន​បញ្ជាក់ដែរថា​ជាមួយនិង​សកម្មភាព​ខាងលើនេះ​ក៍បាន​រកឃើញ​នំចំណី​អាហារ​និង​ផលិតផល​មួយចំនួន​ដែល​ហួស​កាលបរិច្ឆេទ​ប្រើរ​ប្រាស់ និង​បាន​រឹបអូស​យកទៅ​ដើម្បី​ធ្វើ​ការដុត​បំផ្លាញចោល លោក​បន្ត​រថា​ចាប់ពីពេលនេះ​តទៅ​បន្ទាប់ពី​បាន​ចុះ​ណែនាំ និង​អប់រំ​រួចមក ប្រសិនបើ​លើក​ក្រោយ រកឃើញថា​មាន​ផលិតផល ទំនិញ​ណា​ដែល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ មន្ដ្រី​កាំកុងត្រូល​នឹង​ដកហូតយក​ទាំងអស់ ហើយនឹង​អាចឈាន​ទៅ​ពិន័យ​ថែមទៀត ។​

​ក្នុងនោះ​លោក​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​អាជីវករ​ទាំងអស់ ត្រូវ​បន្ដ​យកចិត្តទុកដាក់​ទៅលើ​ផលិតផល ទំនិញ គ្រប់​ប្រភេទ​ដែល​បាន​ដាក់លក់ ត្រូវ​ពិនិត្យ​លើ​ស្លាក​សញ្ញា​ឱ្យបាន​ត្រឹមត្រូវ និង​មាន​កាលបរិច្ឆេទ​ច្បាស់លាស់ ចៀសវាង​ដាក់លក់​ទំនិញ​ខូចគុណភាព បង្ក​ផលប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​៕
a11j
a12ja14ja13j