ព្រឹកនេះកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ និងមេធាវីចូលបំភ្លឺតាមការកោះហៅ
រាជធានីភ្នំពេញ៖កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ និងមេធាវីការពារក្តី នៅព្រឹកថ្ងៃទី១៦ ខែមិថុនានេះ ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញតាមការកោះហៅរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ បានចេញដីកាកោះហៅកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ និងលោក គឹម វាសនា មេធាវីការពារក្តី ចូលខ្លួនមកសាកសួរពាក់ព័ន្ធអំពើសញ្ចារកម្មប្តឹងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ៕