ប្រជាពលរដ្ឋ​ស្រុក​ឯក​ភ្នំ​ស្នើសុំ​ដល់​អាជ្ញាធរខេត្ត​ចូលកាន់​កាប់​ដី​របស់ខ្លួន​ជា​កម្មសិទ្ធិ​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 June, 2016 ក+ ក-

​បាត់ដំបង​៖​ប្រជាពលរដ្ឋ​២១​គ្រួសារ​ក្នុងភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​បាន​ចេញមុខ​ជាថ្មី​ស្នើសុំ​ដល់​អាជ្ញាធរខេត្ត​បាត់ដំបង​ចូល​សង់​លំនៅដ្ឋាន​និង​កាន់កាប់​ដី​របស់ខ្លួន​ជា​កម្ម​សិទ្ធ​ឡើងវិញ បន្ទាប់ពី​អាក់ខាន​អាស្រ័យ​ផល​២០​ឆ្នាំកន្លងមក​។​
​លោក​ម៉ី យ៉ូន អាយុ​៦៨​ឆ្នាំ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្រុមទី​៩​បានអោយដឹងថា​: ដី​លំនៅដ្ឋាន​និង​ដីស្រែ​របស់​ពួក​ចំនួន​ជាង​២​ហិកតា​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ប្រជាពលរដ្ឋ​គ្រប់គ្រង​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្លេះ រហូតមកដល់​ឆ្នាំ​១៩៩១​លោក​រ៉​យ វុទ្ធី អតីត​អភិបាលស្រុក​ឯក​ភ្នំ​បាន​សុំ​ទិញ​ដី​ទាំងនេះ​ក្នុងតម្លៃ​៧​ជី​មាស​ពី​ប្រជាពលរដ្ឋ​ដើម្បី​រៀបចំ​ផ្សារ តម្រូវអោយ​ប្រជាជន​ចាក​ចេញពី​ទីលំនៅ​ទាំងនេះ​តែម្តង​ប៉ុន្តែ​មិនបាន​ទូទាត់​មាស​តាម​ការសន្យា​ឡើ​ុ​យ​ដោយ​គ្រាន់តែ​ជួយ​ដោះស្រាយ​ដី​គោលនយោបាយ​បាន​មួយចំនួន​ប៉ុណ្ណោះ ហើយ​ពួកគាត់​ដែល​មិនទាន់​ទទួល​បានការ​ដោះស្រាយបាន​ត្រឹមតែ​រងចាំ​ការសន្យា​ឆ្លងកាត់​រហូត​អណ​ត្តិ​អភិបាលស្រុក​ចំនួន​៥​ហើយ​មកទល់​បច្ចុប្បន្ន​នេះ​នៅតែ​មិនអាច​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​។
​អ្នកស្រី​សួង ឌី អាយុ​៥៦​ឆ្នាំ​បានអោយដឹង​ដែរ​ថា​: ដោយសារ​ប្រជាពលរដ្ឋ​មិនឃើញ​មានការ​ទូរ​ទាត់​សំណង​លើ​គំរោង​អភិវឌ្ឍន៍​ផ្សារ​របស់​ស្រុក ខ្លះ​ក៍​បាននាំគ្នា​មកចាក់​ដី​និង​ដាំ​បង្គោលរបង​តែ​ត្រូវ​អាជ្ញាធរ​ស្រុក​មិន​អនុ​ញ្ញ​តិ​អោយធ្វើ ពេលនេះ​ពួកគាត់​មិនអាច​ស៊ូទ្រាំ​និង​ការ​រងចាំ​ដំណោះស្រាយ​ទៀតឡើយ​ព្រោះ​ការរង​ចាំ​រហូត​២០​ឆ្នាំ​មកហើយ​។​
​លោក​ឃិត ឃ​ន អាយុ​៧០​បាន​សំណូមពរ​ដល់​ឯកឧត្តម ច​ន្ទ័ សុផល អភិបាលខេត្ត​បាត់ដំបង ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោកជំទាវ​ជួយ​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​អោយ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ស្លូតត្រង់​ផង ព្រោះ​អស់ជំនឿ​លើ​មន្ត្រី​ថ្នាក់ស្រុក​ហើយ​។​
​លោក​ឡុង សុភឿន អភិបាលស្រុក​ឯក​ភ្នំ​ថ្មី​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦​នេះ​បាន​លើកឡើងថា​: បញ្ហា​ខាងលើនេះ​មន្ត្រី​របស់លោក​និង​ចុះ​ពិនិត្យ រៀបចំ​ឯកសារ​ឡើងវិញ​ដោយ​ធ្វើ​បច្ចុប្បន្នភាព​រក​ចំនួន​ប្រជាពលរដ្ឋ និង​ផ្ទៃដី​ជាក់ស្តែង​ដើម្បី​មាន​វិធាន​ការបន្ត​រថា​តើ​ប្រជាពលរដ្ឋ​ពួកគាត់​ចង់បាន​យ៉ាងម៉េច ជំហរ​របស់​ស្រុក​និង​ព្យាយាម​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​តាម​និតិ​វិធី​៕ ប៉ែន​សុផល​

31index645