ក្រសួង​ធម្មការ​កំពុង​តាមរក​មុខ​សង្ឃ​កំហូច​មួយ​អ​ង្ឃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សង្ឃ​មួយអង្គ ដែល​បាន​បង្ហោះ​រូបអាក្រាត​បង្ហាញ​លិង្គ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​និង​រិះគន់​ខ្លាំងៗ​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះ វ៉ា ស៊ីណាន ខណៈ​នេះ​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា​កំពុង​តាមរក​យកមក​ដុសក្អែល​។​
​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា លោក សេង សុ​មុន្នី ត្រូវបាន​សារព័ត៌មាន​ដកស្រង់​សំដី​មក​ចុះផ្សាយ​ដោយបាន​អះអាងថា ក្រសួង​ធម្មការ និង​សាសនា​រួមជាមួយ​គណៈសង្ឃ​នាយក​បាននិងកំពុង​តាម​ស្វែងរក​ព្រះ​ភិក្ខុ​អគ្គ មុន្នី វ៉ា​ស៊ីណាន ដែល​បាន​បង្ហោះ​រូបអាក្រាត​កាយ និង​វីដេអូ​សេពកាម​លើ​ហ្វេ​ស​ប៊ុ​ក​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ និង​តម្លៃ​ព្រះពុទ្ធសាសនា​នោះ ដើម្បី​យកមក​អប់រំ​តាម​ធម្ម​វិន័យ នៃ​ពុទ្ធសាសនា​។ តែបើ​មិនអាច​អប់រំ​បានទេ​ខាង​គណៈសង្ឃ​នឹង​អនុម័ត​គ្នា​ធ្វើការ​ផ្សឹក​ព្រះសង្ឃ​អង្គ​នេះ​ដើម្បី​កុំឱ្យ​មានការ​ប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធសាសនា​តទៅទៀត​។​
​គួ​រម្លឹកថា កាលពីពេល​ថ្មីៗ​នេះ​ព្រះ​ភិក្ខុ​អគ្គ​មុន្នី​វ៉ា​ស៊ីណាន​បាន​បង្ហោះ​រូបភាព​អាក្រាត​និង​ថត​វីដេអូ​សេពកាម​ខ្លួនឯង​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ធ្វើ​ការរិះគន់​យ៉ាងខ្លាំង ដោយសារតែ​ទង្វើ​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​តម្លៃ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​៕

fn-2016-06-15-17-13-35-0