កាហ្វេ​ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ទំហំ​សុដន់​រួម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2014 ក+ ក-

អ្នកស្រាវជ្រាវ​បាន​អះអាងថា កាហ្វេ​មាន​ផ្ទុក​បរិមាណ​ដ៏​ធំ​មួយ​នៃ​កាហ្វេ​អ៊ី​ន មាន​ឥទ្ធិពល​ខ្លាំង​ទៅដល់​ជាលិកា​ខ្លាញ់​ក្នុង​សរីរាង្គ​។ វា​ធ្វើ​ឲ្យ​បរិមាណ​ខ្លាញ់​ជា​សមាសធាតុ​សំខាន់​របស់​សុដន់ ត្រូវ​រលស់ ធ្វើ​ឲ្យ​ថយចុះ​ទំហំ​។ ក្រៅពីនេះ ការ​ទទួលទាន​កាហ្វេ​នៅ​ធ្វើ​ឲ្យ​ហ្សែ​ន​ផលិត​ជាលិកា​សុដន់​ធ្វើ​សកម្មភាព ខ្សោយ ឬ​មិន​រីកចម្រើន​។ ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ទទួលទាន​កាហ្វេ​ច្រើន​នៅ​បង្ក​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​របស់​មនុស្ស ដូចជា គេង​មិន​លក់​, ថយចុះ​ការចងចាំ និង​ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​សរីរាង្គ​។​
​ពួក​អ្នកស្រាវជ្រាវ​នៅ​សកល វិទ្យាល័យ Land (​ស៊ុយអែត​) បាន​ស្រាវជ្រាវ​លើ​ស្ត្រី​ជិត ៣០០​នាក់​។ គេ​វាស់​រង្វង់​សុដន់ និង​គិត​បរិមាណ​កាហ្វេ ដែល​ស្ត្រី​ទាំងនេះ ទទួលទាន​មធ្យម​ក្នុង ១ ថ្ងៃ​។
​ពី​លទ្ធផល​ស្រាវជ្រាវ ពួក​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ទទួលទាន​កាហ្វេ ៣ ពែង ក្នុង ១ ថ្ងៃ ( ប្រហាក់ប្រហែល ១០០ ml ) គឺ​ធ្វើ​ឲ្យ​សុដន់​របស់​ស្ត្រី​ចាប់ផ្តើម​រួញ​តូច ហើយ​ឥទ្ធិពល​នឹង​កាន់តែ​កើន​ថែម ប្រសិន​ស្ត្រី​បន្ត​ទទួលទាន​កាហ្វេ​ច្រើន​មិន​ឈប់ឈរ​។​
​លទ្ធផល​ស្រា​ជ្រាវ​ឲ្យ​ដឹងថា ទំហំ​សុដន់​របស់​ស្ត្រី​ទទួលទាន​កាហ្វេ ៣ កែវ​ក្នុង ១ ថ្ងៃ ថយចុះ ១៧%៕

------