រាជធានីភ្នំពេញ៖នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩លើក (យប់២លើក) នៅទូទាំងប្រទេស បណ្តាលឲ្យមនុស្សស្លាប់៥នាក់ រងរបួសធ្ងន់៥នាក់ និងរបួសស្រាល៩នាក់។ នេះបើតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៣គ្រឿង រួមមានម៉ូតូចំនួន៦គ្រឿង រថយន្តធុនតូចចំនួន៦គ្រឿង រថយន្តធុនធំចំនួន១គ្រឿង។ ប្រភពបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, ប្រជែង៣លើក, មិនប្រកាន់ស្តាំ១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៦នាក់។
ជាមួយគ្នានោះនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១ម្សិលមិញ លទ្ធិផលត្រួតពិនិត្យអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន៣,០៩២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៥២២គ្រឿង និងពិន័យសរុប១,៥៧០គ្រឿង៕