រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ១៧នាក់ ពីបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន។
របាយការណ៍ដដែលបន្តថា កម្លាំងនគរបាលបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៩ករណី ឃាត់មនុស្ស១៧នាក់ ក្នុងនោះមុខសញ្ញាជួញដូរ៤នាក់ និងមុខសញ្ញាប្រើប្រាស់១៣នាក់ ដកហូតថ្នាំញៀន មេតំហ្វេតាមីន (ice) ០.១៥ក្រាម ១កញ្ចប់ធំ និង២០កញ្ចប់តូច។
របាយការណ៍បញ្ជាក់ថា ជនសង្ស័យទាំងនោះត្រូវបានបង្ក្រាបនៅ រាជធានីភ្នំពេញ បង្ក្រា១ករណី ឃាត់ខ្លួន២នាក់, សៀមរាប បង្ក្រាប៥ករណី ឃាត់ខ្លួន១០នាក់, ត្បូងឃ្មុំ បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, មណ្ឌលគីរី បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់ និងពោធ៍សាត់បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់៕