អ្នកគាំទ្រ​រុស្ស៊ី​៣​នាក់ត្រូវអាជ្ញាធរបារំាងចាប់ដាក់គុក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 June, 2016 ក+ ក-

ប៉ារីស​៖​អាជ្ញាធរ​បារាំង​បាន​ចាប់​អ្នកគាំទ្រ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​រុស្ស៊ី​ចំនួន​៣​នាក់​ដាក់គុក ខណៈ​២០​នាក់​ផ្សេងទៀត ត្រូវ​បណ្តេញ​ចេញពី​ប្រទេស​បារាំង បន្ទាប់ពី​បាន​បង្ក​ហិង្សា​ជាមួយ​ក្រុម​អ្នកគាំទ្រ​ក្រុម​ផ្សេងទៀត​ក្នុង​ព្រឹត្តិការណ៍ Euro 2016​។ នេះ​បើ​យោងតាម​សារព័ត៌មាន AP​។​
​សារព័ត៌មាន​ដដែល​បញ្ជាក់ថា រហូតមកទល់​ពេលនេះ​អាជ្ញាធរ​បារាំង​បាន​ចាប់​ឃាត់ខ្លួន​អ្នកគាំទ្រ​ដែល​បង្ក​ហិង្សា​ទាំងពីរ​លើក​បាន​ចំនួន​៣២៣​នាក់​ហើយ និង​មាន​អ្នករងរបួស​សរុប ៣៦​នាក់ គិត​ចាប់តាំងពី Euro 2016 ចាប់ផ្តើម​ប្រកួត​ថ្ងៃទី​១១ មិថុនា​មក​។​
​គួរ​បញ្ជាក់ថា កាលពី​ម្សិលមិញ​មានការ​ប៉ះទង្គិច​គ្នា​ជា​លើក​ទី​២ រវាង​ក្រុម​អ្នកគាំទ្រ​រុស្ស៊ី អង់គ្លេស និង​វ៉េ​ល​បានធ្វើ​អោយមាន​អ្នករងរបួស​១៦​នាក់ និង​ចាប់​ឃាត់ខ្លួន​៣៦​នាក់​នៅក្នុង​ទីក្រុង Lille ហើយ​ក៏បាន​បញ្ជូន​ចូល​គុក​៣​នាក់ និង​បណ្តេញ​ចេញពី​ប្រទេស​បារាំង​២០​នាក់ ឈប់​អោយមើល Euro 2016 ផងដែរ​៕

35513A4F00000578-3643349-Taking_action_A_French_riot_police_officer_was_seen_grabbing_a_f-a-100_1466018173831