បើកសវនាការ​សំណុំរឿង លោក ហុង សុខ​ហួរ រឿង​កែ្ល​ង​បន្លំ​ផែនទី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា នេះ សមត្ថកិច្ច​បាន​បញ្ជូន​អតីត​សមាជិក​ព្រឹទ្ធសភា គណបក្ស​សម រង្ស៊ី លោក ហុង សុខ​ហួរ មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បើកសវនាការ​ជម្រះក្តី​ពាក់ព័ន្ធ​នឹង​បទល្មើស​ក្លែង​ផែនទី បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​ត្រូវបាន​ចោទប្រកាន់​។​
​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បោ​ទ​ប្រកាន់ លោក ហុង​សុខ​ហួរ ពីបទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​ក្លែង​សាធារណៈ​ក្លែង និង បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា ៦២៩ មាត្រា ៦៣០ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា វៀតណាម ឆ្នាំ​១៩៧៩ ត្រង់​មាត្រា​៤ ។​
​តាម​ភស្តុតាង​ជាក់ស្តែង​លោក ហុង សុខ​ហួរ បាន​យក​ឯកសារ​ក្លែង​នេះ ទៅ​បង្ហោះ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់ លោក សម រង្ស៊ី ដែលជា​ដើមចម​នាំ​ឲ្យ​តុលាការ​ចោទប្រកាន់ លោក សម រង្ស៊ី ពីបទ​សមគំនិត​ក្នុង​បទល្មើស​នេះ​ថែមទៀត ៕

f8214539caaae782fc788f1d5198b1fe