សមាជិកសភា​អង់គ្លេស​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ទីក្រុង West Yorkshire
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 June, 2016 ក+ ក-

អង់គ្លេស​៖​សមាជិកសភា​អង់គ្លេស​តំណាង​ឲ្យ​តំបន់ Batley និង​Spen លោកស្រី Jo Cox បាន​ស្លាប់​បន្ទាប់ពី​ទទួលរង ការបាញ់ប្រហារ​ដោយ​បុរស​ម្នាក់ នៅ​សង្កាត់ Birstall នៃ​ទីក្រុង West Yorkshire​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន BBC នៅ​ព្រឹក​ថ្ងៃនេះ​។​
​លោក Brendan ដែលជា​ស្វាមី​របស់លោក​ស្រី Cox និង​ជា​អ្នក​ដែល​តែង​ទទួល​បានការ​រាប់អាន​ពី​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក David Cameron, លោក Jeremy Corbyn, និង​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃើ​រី បាន​ថ្លែងថា ប្រពន្ធ​របស់លោក​បាន​មានបំណង​ប្រមូលផ្តុំ​មនុស្ស ដើម្បី​ប្រឆាំងនឹង​អ្នក​ដែល​ស្អប់​ខ្លួន ប៉ុន្តែ​បែរជា​ជួប​រឿង​បែបនេះ​។​
​ប៉ូលិស​និយាយថា ខ្មាន់កាំភ្លើង​ត្រូវបាន​ចាប់ខ្លួន​នៅតាម​ផ្លូវ​ផ្សារ ដែល​នៅ​មិន​ឆ្ងាយ​ពី​បណ្ណាល័យ Birstall នោះទេ​។ ខ្មាន់កាំភ្លើង​ត្រូវបាន​អ្នក​ស្គាល់ ហៅ​ឈ្មោះថា Tommy Mair ។​ប៉ូលិស​អះអាងថា ការបាញ់ប្រហារ​ទំនង​ជាមាន​ជាប់ទាក់ទង​នឹង​ការខឹង​សម្បា​រឿង​បោះឆ្នោត ធ្វើ​ប្រជាមតិ ដែល​ចង់ដឹងថា​តើ​អង់គ្លេស ចង់​ចេញ ឬ​បន្ត​ស្ថិតនៅក្នុង​សហភាព​អឺរ៉ុប​ជា​បន្តទៀត​។​
​គួរ​បញ្ជាក់ថា នេះ​ការវាយប្រហារ​សមាជិក​សភា​ដំបូង​ហើយ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩០​នៅ​ចក្រភព​អង់គ្លេស​៕

split-jo-cox-NEWS-large_trans++qVzuuqpFlyLIwiB6NTmJwfSVWeZ_vEN7c6bHu2jJnT8