អត្ថបទ៖លោក សុផល
បាត់ដំបង៖ស្ត្រីវ័យ៣៣ឆ្នាំម្នាក់ជាមុខសញ្ញាចែកចាយជួញដូរសារធាតុញៀនយ៉ាងសកម្មបានត្រូវឃាត់ខ្លួន បន្ទាប់ពីប្រើដាវសាំម៉ូវរ៉ៃតដៃជាមួយនិងសមត្ថកិច្ចជំនាញនៃទីបញ្ជាការកងរាជអាវុធខេត្តបាត់ដំបង។
កំលាំងរបស់មន្ទីរស្រាវជ្រាវយុត្តិធម៌នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបានអោយដឹងថា៖ ស្ដ្រីជនសង្ស័យខណះបានដឹងខ្លួនថាមានសមត្ថកិច្ចតាមស្ទាក់រថយន្ដដើម្បីឆែកឆេររកវត្ថុតាងហើយ ជនសង្ស័យបានព្យាយាមគេចខ្លួននិងបានជន្លាសនូវសារធាតុញៀនមួយចំនួនចោលបាត់តាមដងផ្លូវដោយនៅសល់ត្រឹមតែពីរកញ្ចប់តូចនិងវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀតប៉ុណ្ណោះ។ ប្រតិបត្តិការខាងលើនេះកំលាំងជំនាញបន្ទាប់ពីប្រឈមមួយសន្ទុះពីការប្រើប្រាស់ផ្លែដាវសាំម៉ូវរ៉ៃដោយស្ដ្រីវ័យក្មេងម្នាក់ជាមុខសញ្ញាប្រើប្រាស់និងចែកចាយគ្រឿងញៀនយ៉ាងសកម្មរួចមក ក៍ឈានដល់ការប្រើយុត្តិសាស្ដ្ររហូតឃាត់ខ្លួនមុខសញ្ញាបានតែម្ដង ខណះជនសង្ស័យបានធ្វើដំណើរចេញពីផ្ទះដោយជិះរថយន្ដ មកដល់ពាក់កណ្ដាលផ្លូវត្រង់ចំនុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងនិងខេត្តបាត់ដំបងកាលពីវេលាម៉ោង១០.៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ។
យោងតាមកំលាំងនៃមន្ទីរយុត្តិធម៌ដដែលបានបញ្ជាក់ថា៖ ស្ដ្រីដែល ត្រូវកំលាំងឃាត់ខ្លួនបានជាស្ដ្រីជើងខ្លាំង មានឈ្មោះលី ដានី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅរស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងនិងខេត្តបាត់ដំបងព្រមទាំងដកហូតបានសារធាតុញៀនហៅម៉ាទឹកកកចំនួន២កញ្ចប់ ទម្ងន់១.២៧ក្រាម ដកហូតយកយន្ដ១គ្រឿងម៉ាកវីស្ដូពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ ២S-១៤៧២ ទូរសព្ទ័ដៃ២គ្រឿង ប្រាក់ខ្មែរ២៧ម៉ឺន ប្រាក់៤១ដុល្លាអាមេរិក ដាវសាំម៉ូវរ៉ៃ១ដើម និងបំពង់ទីបប្រវែង៧០ស.ម ១ដើមផងដែរ។
ជនសង្ស័យនិងវត្ថុតាងកំពុងដែលឃាត់ខ្លួននិងរក្សាទុកនៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕ ប៉ែនសុផល