វ៉ាស៊ីនតោន៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួដែលបានដកស្រង់សំដី លោក John Brennan នាយកទីភ្នាក់ងារស៊ើបអង្កេតសហរដ្ឋអាមេរិក (CIA) បញ្ជាក់ថា ក្រុមរដ្ឋអ៊ីរ៉ាក់ និងស៊ីរី កំពុងតែធ្វើការហ្វឹកហាត់ យ៉ាងសកម្មនិងប៉ុនប៉ងធ្វើការ វាយប្រហារជាបន្តបន្ទាប់ នៅបណ្តាប្រទេស នៅលោកខាងលិច។ ជាក់ស្តែងការ វាយប្រហារមួយនៅក្នុងរដ្ឋ Orlando នាពេលថ្មីៗនេះ ។
លោក Brennan បានថ្លែងថា “ក្រុមរដ្ឋឥស្លាម ជាក្រុមភេរវករដ៏ធំ ហើយក្រុមនេះមានសក្តានុពលខ្លាំងក្លា ដែលបើកប្រតិបត្តិការ វាយប្រហារមកលើ លោកខាងលិច” ខណដែលក្រុមនេះមានក្រុមតូចៗ ចំនួន០៦ក្រុមទៀត ។
លោក John Brennan បានលើកឡើងថា ការពិតជាអកុសលណាស់ ទោះបីជាមានប្រឆាំងនឹង ក្រុមរដ្ឋឥស្លាម ISIL ចេះតែប្រសើរឡើង តែការខិតខំប្រឹងប្រែង របស់យើងមិនបានកាត់បន្ថយ អំពើភេរវកម្មពី សំណាក់ក្រុមនេះ នៅឡើយទេ ដែលពួកគេមានសមត្ថភាព និងចេះតែកើនឡើង នៅទូទាំងពិភពលោក “និងកំពុងគំរាមវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសលោកខាងលិច៕