អត្ថបទ៖ លោក ប. វិធិន
ក្រចេះ៖កម្លាំងនគរបាលនៃអធិការរដ្ឋានស្រុកឆ្លូង ដឹកនាំដោយលោក ដួង សុធី អធិការនគបាលស្រុកឆ្លូងបើកយុទ្ធនាការចុះបង្ក្រាបទីតាំងមាន់ជល់ និងវង្សបៀមួយកន្លែង ឃាត់បានម៉ូតូជាច្រើនគ្រឿង និងមាន់ជល់ រីឯមនុស្សរត់បាតជើងសព្រាត យករួចខ្លួនមួយពេលសិន។
សមត្ថកិច្ច បានអោយដឹងថា ការចុះបង្ក្រាបនេះ គឺធ្វើឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំនុចភូមិឈើទាលភ្លោះក្រោម ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។
នគរបាលស្រុកឆ្លូង បានបន្តឲ្យដឹងថា ប្រតិបត្តការបង្គ្រាបនេះ សមត្ថកិច្ច ដកហូតម៉ូតូបានចំនួន ១៤គ្រឿង និងសំភារះប្រជល់មាន់មួយចំនួន ចំណែកអ្នកដែលញៀនល្បែងប្រជល់មាន់ទាំងនោះ បានផ្អើលនាំគ្នារត់បាតជើងសព្រាត ចោលម៉ូតូ និងសម្ភារះនៅកន្លែងកើតហេតុ។
បច្ចុប្បន្ន វត្ថុតាង និងម៉ូតូ ត្រូវអធិការរដ្ឋាននគរបាលស្រុកឆ្លូង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ កំរិតស្រាលនៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះ ដើម្បីចាត់ការបន្តស្រាវជ្រាវរកម្ចាស់ឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ក្នុងនោះក៏មានម្ចាស់ទីតាំងផងដែរ៕