ភ្នំពេញ៖ ឃាតកម្មមួយបានកើតឡើង ដោយសារបុរសជាប្តីម្នាក់បានបាញ់សម្លាប់ប្រពន្ធខ្លួនរួច ដើរចូលក្នុងបន្ទប់ទឹកបាញ់សម្លាប់ខ្លនងងតាមក្រោយ កាលពីវេលាម៉ោង ៨៖២០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍ សែនជ័យ ។នេះបើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច និងសាក្សីនៅកន្លែងកើតហេតុ។
សមត្ថកិច្ចបញ្ជាក់ថា អាចផ្តើមចេញពីភ្លើងប្រច័ណ្ឌខ្លាំងក្លាទើបបុរសជាប្តីសម្រេចចិត្តលើកដៃបាញ់សម្លាប់ស្ក្រីជាប្រពន្ធ ដោយបន្សល់ទុកកូន២នាក់ ឲ្យនៅកំព្រា។
យ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដនោះ មិនទាន់ដឹងនៅឡើយទេ ពីព្រោះនៅក្នងផ្ទះមានតែកូនតូចៗ២នាក់ និងឈ្នួលម្នាក់ តែតាមការសន្និដ្ឋាន គឺអាចផ្តើមចេញពីរឿងប្រច័ណ្ឌ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា មុនពេលកើតហេតុ ប្តីប្រពន្ធទាំង២នាក់ឈ្លោះគ្នា ហើយដេញកូនអោយចេញក្រៅផ្ទះ រួចក៏ឮផ្ទុះ២គ្រាប់ ពេលនោះកម្លាំងល្បាតរបស់លោកនៅក្បែរ បានទៅជួយអន្តរាគមន៍ ហើយបុកទម្លុះទ្វារ ស្រាប់តែឃើញពួកគេ ស្លាប់ទាំង២នាក់តែម្តងទៅ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះ ប្រាក់ សុភក្ត្រា អាយុ៣៤ឆ្នាំ មុខរបរបើក Wing យីហោប្រជាប្រិយ រីឯបុរសជាប្តីមានឈ្មោះ លី អៀងសៅ អាយុជាង ៤០ ឆ្នាំមុខរបរមន្ត្រីរដ្ឋបាលព្រៃឈើ៕