អ្នកគ្រូ​បង្រៀន​ម្នាក់​សង្ស័យ​ត្រូវ​ប្រុស​ស្នេហ៍​ដែល​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក អារ​. ក សម្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 June, 2016 ក+ ក-

ដោយ៖​ ភី​ ធូ

​ខេត្ត​ត្បូងឃ្មុំ៖  អ្នកគ្រូ​បង្រៀន​ជាប់កិច្ចសន្យា​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធម៌ បំផុត បន្ទាប់ពី​ត្រូវ​ឃាតករ​កំណាច​ចាប់​អា ក និង​កាំបិតផ្គាក់ ហើយ​ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​ដាក់​ការសង្ស័យ​ជំហាន​ដំបូង​ទៅលើ ប្រុស​ស្នេហ៍​ត្បាញ​អាយ​របស់​នារី​រងគ្រោះ​ដែល​គេ​ដឹងថា​ទើប​ស្គាល់គ្នា​តាម​ហ្វេ​ក​ប៊ុ​ក ហើយ​មក​រួមរស់​ជាមួយគ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​។​

​ហេតុ​ការភ្ញាក់ផ្អើល​នេះ​កើតឡើង នៅវេលា​ម៉ោង​៨​និង​២០​នាទី ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ នៅផ្ទះ​ចាំ​ចំការកៅស៊ូ​ខាងកើត​ភូមិ​លោ ឃុំ​កំពាន់ ស្រុក​មេមត់ ចំងាយ​ប្រហែល​៣​គីឡូម៉ែត្រ​ពី​ភូមិ ។​

​លោក​អធិការ​ស្រុក​មេមត់ ហុង គឹម​ហឿន បានបញ្ជាក់​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ អ៊ុ​ល សុខ​ណា ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ ជា​គ្រូបង្រៀន​ជាប់កិច្ចសន្យា នៅ​ភូមិ​ឃុំ​ខាងលើ​។​
​តាម​ការបំភ្លឺ​ពី​ម្តាយ​នារី​រងគ្រោះ​ថា​នៅ​ថ្ងៃទី​១៧ ខែមិថុនា​ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​ម៉ោង​១៧ ជនរងគ្រោះ​ឈ្មោះ​អ៊ុ​ល សុខ​ណា និង​ប្តី​ទើប​និង​ស្គាល់ ឈ្មោះ តុ​ន មករា ហៅ​នី​ត អាយុ​៣០​ឆ្នាំ បានមក​ស្នាក់នៅ​ផ្ទះកើតហេតុ​។​​ដោយ​បាត់​មិនឃើញ​កូន​មក​ផ្ទះ ម្តាយ​ក៏​មក​ផ្ទះ​ចំការ​ក៏​ឃើញ​កូនស្រី​ដេកស្លាប់​ដោយ​អា​រក​នៅលើផ្ទះ​យ៉ាង​អាណោចអាធ័ម​បាត់ទៅហើយ​។​

​លោក​អធិការ​បានបញ្ជាក់​ឲ្យ​ដឹងថា ករណីនេះ​តាម​ការសន្និដ្ឋាន ជំ​ហ៊ាន​ដំបូង អាច​ជាប់​ពាក់​ជាមួយ​ប្តី​ត្បាញ​អាយ​ទើប​និង​ស្គាល់គ្នា​និង​មិន​បាប​រៀបការ ឈ្មោះ តុ​ន មករា ហៅ​នី​ត មាន​ស្រុកកំណើត​នៅ​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែល​កំពុង​គេចខ្លួន​។ ហើយ​ប្តី​ប្រពន្ធ​នេះ​រស់នៅ​ជាមួយគ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ​ដោយ​មិនបាន​រៀបការ ស្គាល់គ្នា​តាមរយៈ​ទូរស័ព្ទ មិនដែល​ស្គាល់​ប្រវត្តិ​គ្នា​ឡើយ​។​

ករណីនេះ​សម្មត្ថកិច្ច​កំពុងបើក​ការ​សើ​ុ​ប​អង្កេត​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕​b1jbb2j