បុរស​ម្នាក់​​ធ្វើអត្តឃាត​នៅ​បន្ទប់​ឃុំខ្លួន​អធិការ​ក្រុង​ប៉ោយប៉ែត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 June, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​នៅ​យប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ជនសង្ស័យ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅ​បន្ទប់​ឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុង​អធិការ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​ជនសង្ស័យ​ចងក​សម្លាប់ខ្លួន​នេះ​ឈ្មោះ វ៉ា សាន់ ហៅ ហូ អាយុ ៤៦​ឆ្នាំ ភេទ​ប្រុស មាន​ទីលំនៅ ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​
​ជនសង្ស័យ​បាន​យក​ខោជើងវែង​របស់ខ្លួន​យកមក​ចងក​នៅ​និង​ជ​ង្រឹ​ង​ទ្វារ​ខាងមុខ ហើយ​ខណៈ​ពេលនោះ​កម្លាំង​ប្រចាំការ​នៅ​ទីនោះ​បានឃើញ​ក៏​ស្ទុះ​ទៅ​ជួយ​ភ្លាមៗ តែ​ជួយសង្គ្រោះ​មិនទាន់​ក៏​ដាច់ខ្យល់​ស្លាប់​តែម្តង​។​
​គួរបញ្ជាក់​ផងដែរ​ថា​៖ មុនពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ចាប់​មក​ឃុំខ្លួន​បណ្តោះអាសន្ន លើ​ករណី ឆបោក ហើយ​មុនពេល​ឃុំខ្លួន​កម្លាំង​ជំនាញ​បាន​ដោះអាវ​ទុក​មិនអោយ​ពាក់ ទុក​តែ​ខោជើងវែង​ស្លៀក​ប៉ុណ្ណោះ​។​
​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​យក​សព​ទៅ​តំកល់ទុក​នៅ​វត្ត​បា​លិ​លេ​យ្យ​ដើម្បី​រក​ចាំ​ក្រុមគ្រួសារ​និង​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Untitled-1