វាយប្រហារដោយគ្រាប់បែកនៅអាហ្វហ្គានីស្ថានស្លាប់ និងរបួសច្រើននាក់
កាប៊ុល៖មានករណីការវាយប្រហារដោយគ្រាប់បែកលើរថយន្តមួយគ្រឿង ដែលផ្ទុកទៅដោយមន្ត្រីរដ្ឋាភិបាលនៃប្រទេសអាហ្វហ្គានីស្ថានបណ្តាលឲ្យមនុស្សជាច្រើននាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាល ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមិថុនា។
សារព័ត៌មានដដែលបញ្ជាក់ថា ករណីកើតឡើងនៅកណ្ដាលទីក្រុងកាប៊ុល ដោយក្នុងនោះមានមន្ត្រីរដ្ឋាភិបាលជាច្រើនរូបបានស្លាប់ និងរបួស។ ដោយឡែកបើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាននិយាយថា គេឃើញជនរងគ្រោះជាច្រើននាក់ ត្រូវបានបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ៕