កម្មករ​-​កម្មការិនី​រោងចក្រ​ដា​លី​ហ្គា​ម៉ិ​ន​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 June, 2016 ក+ ក-

​ខេត្តកំពង់ស្ពឺ​៖​នៅ​ព្រឹក​កម្មករ​-​កម្មការិនី​ប្រមាណ​ជិត​៥០​នាក់​ធ្វើការ​នៅ​រោងចក្រ​ដា​លី​ហ្គា​ម៉ិ​ន កាត់ដេរ​សំលៀកបំពាក់ ស្ថិតនៅ​ភូមិ​កែវ​ឧ​ត្ត​ម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាននាំគ្នា​ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ ដោយ​ទាមទារ​លក្ខខណ្ឌ​ការងារ ១២​ចំណុច ខណៈដែល​កូដកម្ម​នេះ​ដឹកនាំ​ដោយ​លោក សយ ច​ន្ធូ សហជីព​ឧស្សាហកម្ម កាត់ដេរ​កម្ពុជា​។​
​នាឱកាស​នោះគេ​ឃើញ​លោក សយ ច​ន្ធូ ស្រែក​អំពាវនាវ​តវ៉ា ទាមទារ​លក្ខខណ្ឌ​ការងារ ១២​ចំណុច និង​ឲ្យ​កម្ម​ទាំងអស់ ចូលរួម​ធ្វើ​កូដកម្ម​។​
​គួរ​បញ្ជាក់ថា កម្មករ​ប្រមាណ​ជិត​៥០០​នាក់ ដែល​កំពុងធ្វើការ​នៅក្នុង​រោងចក្រ​មួយ​នេះ ហើយ​កម្មករ​ភាគច្រើន​លើសលុប​មិនបាន​ចូលរួម​ក្នុង​កូដកម្ម​នៅថ្ងៃនេះ​ទេ​៕

325