អ្នកនេសាទ​ចិន​មួយចំនួន​រងរបួស​ដោ​យ​សារ​ឥណ្ឌូណេស៊ី​បាញ់​ពន្លិច​ទូក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 June, 2016 ក+ ក-

ប៉េកាំង​៖​សារព័ត៌មាន​ស៊ិន​ហួ​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃនេះ​ថា អ្នកនេសាទ​ចិន​មួយចំនួន​រងរបួស​ប​ន្ទា​ប់​អាជ្ញាធរ​ដែនសមុទ្រ​ឥណ្ឌូណេស៊ី​បាញ់ប្រហារ​មកលើ​ទូក​នេសាទ​របស់​ពួកគេ​ដោយ​ចោទប្រកាន់ថា​ចូលមក​នេសាទ​ក្នុង​ដែនសមុទ្រ​ដោយ​ខុសច្បាប់​។​
​ក្រសួងការបរទេស​ចិន បានចេញ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ដោយ​បញ្ជាក់​ពី​ជំហរ​របស់ រដ្ឋាភិបាល​ចិន ដែល​មិន​សុខចិត្ត​នោះឡើយ ចំពោះ​យោធា​ឥណ្ឌូណេស៊ី ដែល​បាន​ប្រើប្រាស់​អាវុធ បំពាន​ទាំង​កម្រោល មកលើ​អ្នកនេសាទ​របស់ខ្លួន​។
​សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ Hua Chunying បានបញ្ជាក់​ដូច្នេះ​ថា «​ចិន សូម​ជំទាស់​យ៉ាង​ដាច់ខាត ចំពោះ​ការប្រើប្រាស់​អាវុធ មកលើ​ទូក​នេសាទ​នានា ដោយ​គ្រាន់តែ​ជា​ជម្លោះ​រឿង​នេសាទ នោះ​។ ជាក់ស្តែង​ហេតុការណ៍ បានកើត​ឡើង​នៅលើ​ដែនទឹក ដែល​ចិន​តែងតែ​ធ្វើការ​នេសាទ​តាំងពី​បុរាណ​»​។​
​គួរ​បញ្ជាក់ថា ក្រសួងការបរទេស​ចិន​បាន​ថ្លែង​សារ​ព្រមាន​មកកាន់​ឥណ្ឌូណេស៊ី ឲ្យ​ឈប់​បង្កហេតុ​ដូច្នេះ​ទៀត ពីព្រោះថា​វា​នឹង​អាច​បង្ក​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​អាក្រក់​៕

9dbc02cede0909b43e951827d01f4efb94e8ca0d