ឃាត់ខ្លួនអ្នកពាក់អាវខ្មៅ៤នាក់កាន់បដាទាមទារឲ្យដោះលែងអ្នកជាប់ឃុំ
រាជធានីភ្នំពេញ៖ក្រុមសកម្មជនអាវខ្មៅចំនួន៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនខណៈកំពុងកាន់បដាដើរស្រែកតវ៉ាទាមទារឱ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស (គ.ជ.ប) កាលពីវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី២០ មិថុនា ២០១៦ ស្ថិតនៅចំណុចភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សកម្មជនអាវខ្មៅទាំង៤រូបត្រូវគេដឹងថា ២នាក់មកពីសហគមន៍ដីធ្លីបុរកីឡា, ម្នាក់មកពី OSO ភូមិថ្មៅគោល និងម្នាក់ទៀតមកពីបឹងកក់ ។ បច្ចុប្បន្ន ពួកគេទាំង៤នាក់ត្រូវបានបញ្ជូនទៅខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសួរនាំ៕