ប៉េកាំង៖ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសចិន នាថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះ ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងមិត្តភាពទ្វេភាគីរវាងប្រទេសជិតខាងទាំងពីរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ិនហួ។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោក Lu Kang បានឲ្យដឹងថា លោក Putin នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅចិនតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានាធិបតីចិន។ លោក Lu បញ្ជាក់ថា លោក Jinping និងលោក Putin នឹងជួបពិភាក្សាលើកកិច្ចការមួយចំនួន ដោយក្នុងនោះផ្ដោតសំខាន់លើវិស័យទំនាក់ទំនង និងការអភិវឌ្ឍន៍ ដោយប្រទេសទាំងគ្រោងនឹងវិនិយោគទុនរួមគ្នា ទៅលើគម្រោងជាច្រើន។ ក្រៅពីជួបពិភាក្សា ប្រធានាធិបតីនៃប្រទេសទាំងពីរ នឹងចុះហត្ថលេខលើកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន ក្នុងនោះក៏មានរឿងនយោបាយផងដែរ៕
លោក Vladimir Putin នឹងបំពេញទស្សនកិច្ចនៅចិនចុងសប្តាហ៍នេះ