នាំខ្លួនមន្ត្រីអាដហុកម្នាក់ទៀតមកបន្តសាកសួរនៅតុលាការព្រឹកនេះ
រាជធានីភ្នំពេញ៖អនុរក្សពន្ធនាគារព្រៃសរនៅព្រឹកនេះបាននាំខ្លួន លោក ណៃ រ៉ង់ដា អនុប្រធានសមាគមអាដហុកមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ ក្នុងនាមសាក្សី ពាក់ព័ន្ធករណី សូកប៉ា់ន់សាក្សី ក្នុងសំណុំរឿងអាស្រូវលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
គួរបញ្ជាក់ថា លោក ណៃ រ៉ងដា ត្រូវបានចាប់ខ្លួនរួមជាមួយមន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប មួយចំនួនទៀតជាប់ចោទពីបទសូកប៉ាន់សាក្សីលើសំណុំរឿងអាស្រូវលោក កឹម សុខា និងកញ្ញា ខុម ចាន់ដារ៉ាទី ៕