ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល​៤​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២០ មិថុនា ២០១៦ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៤​លើក (​យប់​១​លើក​) បណ្តាលឱ្យ​មនុស្ស​ស្លាប់​ម្នាក់ (​ប្រុស​) រងរបួស​ធ្ងន់​៣​នាក់ (​ប្រុស​) របួសស្រាល​ម្នាក់ (​ប្រុស​)​។​នេះ​បើ​យោងតាម​ការផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។
​ប្រភព​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៤​លើក​នេះ បណ្តាលឱ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​៨​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៤​គ្រឿង​, រថយន្ត​ធុន​តូច​១​គ្រឿង​,​រថយន្ត​ធំ​គ្រឿង​,​កង់​១​គ្រឿង ។ ប្រភព​ខាងលើ​បញ្ជាក់ថា មូលហេតុ​បណ្តាលឱ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​១​លើក​, មិន​គោរព​សិទ្ធិ​១​លើក ស្លាប់​ម្នាក់​, ប្រជែង​១​លើក​, បត់​គ្រោះថ្នាក់​១​លើក​។ ក្នុងនោះ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​២​នាក់ (​យប់​ម្នាក់​)​។​
​គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ​ចំនួន​៣​លើក ផ្លូវលំ​១​លើក ដោយឡែក យានយន្ត​បង្កហេតុ រួមមាន​ម៉ូតូ​១​លើក , រថយន្ត​ធុន​តូច​១​លើក ,​រថយន្ត​ធំ​២​លើក ។ គ្រោះថ្នាក់​ប៉ះទង្គិច​ម៉ូតូ និង​ម៉ូតូ​១​លើក​, ម៉ូតូ​និង​រថយន្ត​ធំ​២​លើក​, រថយន្ត​តូច និង​កង់​១​លើក​ស្លាប់​១​នាក់ ។ ខេត្ត​ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើន​ខេត្តកំពង់ចាម​១​លើក ស្លាប់​១​នាក់ និង​ខេត្តកំពង់ធំ​២​លើក របួស​២​នាក់​៕

fn-2016-06-12-14-03-35-3