សង្ឃ​បង្ហោះ​រូបភាព​អាសអាភាស​ព្រម​ទទួលកំហុស និង​ត្រៀម​លាចាក​សិក្ខាបទ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សង្ឃ​ដែល​បង្ហោះ​រូបភាព អាសអាភាស និង​សម្ញែង​លុយ​ដុល្លារ​ធ្វើ​ឲ្យ​ផ្អើល​ពេញ Facebook និង​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​នាពេល​កន្លងមក​នោះ បាន​ចេញមុខ​ទទួលកំហុស និង​ត្រៀម​លាចាក​សិក្ខាបទ នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។​
​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​សាលា​គណ​រាជធានី​ភ្នំពេញ​បញ្ជាក់ថា « សូម​ទូលថ្វាយ ប្រគេន និង​ជម្រាបជូន​ថា រឿងរ៉ាវ​ដែល​ទាក់​និង​ភិក្ខុ វ៉ា ស៊ីណាន បាន​បង្ហោះ​រូបភាព​មិន​គប្បី និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សាធារណជន និង​ប៉ះពាល់​ដល់​កិត្តិយស​ព្រះពុទ្ធសាសនា ពេលនេះ​សាលា​គណ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ភិក្ខុ​អង្គ​នេះ​លាចាក​ដិ​ក្ខា​បទ​(​សឹក​)​នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦​ស្អែក​នេះហើយ​»​។​
​សាលា​គណ​រាជធានី​ភ្នំពេញ​បានស្នើ​សុំ​ទៅ​ព្រះករុណា​ម្ចាស់​គ្រប់​អង្គ និង​សាធារណជន​ព្រះមេត្តា និង​មេត្តា​ជ្រាប ហើយ​ដើម្បី​រក្សា​កិត្តិយស​ព្រះពុទ្ធសាសនា សូមកុំ​យក​រូបភាព ទាំងនេះ​ធ្វើជា​កម្មវត្ថុ​ទៀត រឿងនេះ​គ្រាន់តែ​ជា​រឿង របស់​បុគ្គល​តែប៉ុណ្ណោះ​៕

2c35f8d02f2dc9aee5cf1f79a4e0071c