បង្ក្រាប​ទីតាំង​ថតចម្លង​ឌី​ស​ខុសច្បាប់​មួយកន្លែង​នៅ​ក្រុង​ក្រចេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2016 ក+ ក-

​ដោយ​៖ លោក វិធិ​ន​
​ខេត្តក្រចេះ​៖​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦​នេះ វេលា​ម៉ោង​១០ និង​១៥​នាទី កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោក ទេព វាសនា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ ខេត្តក្រចេះ ក្រោម​ការសម្របសម្រួល​ដោយ​លោក សោ វុទ្ធី​ព្រះរាជអាជ្ញារង​សាលាដំបូង ខេត្តក្រចេះ បាន​ចុះ​ប​ង្គ្រា​ប​ទីតាំង​ថតចម្លង​ឌី​ស​ខុសច្បាប់​មួយកន្លែង នៅ​ម្ដុំ​ក្រោយ​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ ឋិត​ក្នុង​ក្រុង​ក្រចេះ​។​
​ក្នុង​កិច្ចប្រតិបត្តិការ​ណ៍​ចុះបង្ក្រាប​ទីតាំង​ខាងលើ​នោះ សមត្ថកិច្ច​ចម្រុះ ក៏បាន​ចាប់​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​អាជីវកម្ម​មួយ​នេះ ព្រមទាំង​រឹបអូស​បាន​សម្ភារៈ ជា​គ្រឿង​ថតចម្លង​ស៊ី​ឌី​ព្រមទាំង​ស៊ី​ឌី ចំនួន​ជិត ២​ពាន់​បន្ទះ​។​
​ម្ចាស់​អាជីវកម្ម​ដែល​រង​ការ​ចោទថា បាន​លួច​ធ្វើ​អាជីវកម្ម​លក់​ជួល​ស៊ី​ឌី និង​ធ្វើ​អាជីវ​ម្ម ថតចម្លង​ដោយ​ខុសច្បាប់​មាន​រយះពេល​រាប់សិប​មកហើយ​នោះ ឈ្មោះ គីម ម៉ូ​វ ភេទ​ប្រុស អាយុ ៥០​ឆ្នាំ រស់នៅ​ភូមិ​ក្រចេះ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​។​
​បើតាម​ការលើកឡើង​ពី​សមត្ថកិច្ច បាន​បង្ហើប​ប្រាប់ថា ការចុះ​បង្ក្រាប​ទីតាំង​លក់ ជួល និង​ថតចម្លង​ស៊ី​ឌី ខុសច្បាប់​នេះ គឺធ្វើឡើង​ទៅតាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​ផលិតកម្ម អាជីវកម្ម​ស៊ី​ឌី​ក្នុងស្រុក​មួយ​។ ការចុះ​បង្ក្រាប​ទីតាំង​ជួល លក់ និង​ថតចម្លង​ស៊ី​ឌី របស់​អាជ្ញាធរ​ខេត្តក្រចេះ​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​សកម្មភាព​ការចុះ​ចាប់​បង្ក្រាប​ជា​លើក​ទី​២ បន្ទាប់ពី​មាន​ទីតាំង ជួល លក់ និង​ថតចម្លង​ស៊ី​ឌី​ក្លែងក្លាយ​ខុសច្បាប់​មួយ​នៅ​ស្រុក​ឆ្លូង ។ ដែល​ត្រូវបាន​សមត្ថកិច្ច ចុះ​ចាប់​បង្ក្រាប​កាលពី​ថ្ងៃទី​៣ ខែមិថុនា​កន្លងទៅ ដោយ​ក្នុងនោះ សមត្ថកិច្ច ក៏បាន​ចាប់​ឃាត់ខ្លួន និង​នាំខ្លួន​ម្ចាស់់​អាជីវកម្ម​មួយ​នេះ មក​តុលាការ​ផងដែរ​។​
​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ឲ្យ​ដឹងថា ជន​ជា​ម្ចាស់​ទីតាំង​ថតចម្លង ស៊ី​ឌី ខុសច្បាប់​មួយកន្លែង​នេះ​ឈ្មោះ​គីម ម៉ូ​វ គឺ​ក្រោយ​ការឃាត់ខ្លួន ត្រូវបាន​នគរបាល បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​នៅ​រសៀល​ថ្ងៃទី​២១ ខែមិថុនា នេះ​ដើម្បី​បន្ត​ចំណាត់ការ​៕

08fa1a2a-ad37-453c-aee1-ad46c13c5fe8a41132c6-c259-4774-a745-db1b5d95d2d285a0020d-3ff2-4011-bfe3-00747e6f47a716464e03-01f2-44b1-b50e-81c0cb45f47bb6602144-72d1-40a2-ae40-65276ef3a50c