ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២៣​នាក់​ក្នុង​ទីតាំង​កោស​ជប់ ម៉ាស្សា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​២៣​នាក់​គ្រា​ដែល​ចុះ​ត្រួតពិនិត្យ​ទីតាំង​កោស​ជប់​ម៉ាស្សា​មួយកន្លែង​កាលពី​រសៀល​ម្សិលមិញ​នៅ​ផ្លូវ​លេខ​២៩២ កែង​ផ្លូវ​១០៥ និង​ផ្លូវ​លេខ​១១៣ នៅក្នុង សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន​។​
លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ឲ្យ​ដឹងថា សម្រាប់​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល​របស់លោក បានធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ចំនួន​២៣​នាក់ ប្រុស​ចំនួន​០៦​នាក់ ពីបទ​លួច​ឆ្លងដែន ស្នាក់នៅ ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន ដែល​ប្រក​រប រកស៊ី លក់​កាហ្វេ កោស​ជប់ និង​ម៉ាស្សា នៅ​ទីតាំង​ខាងលើ​។​
​មន្ត្រី​ដដែល​នេះ​បាន​ចាត់ទុកថា ការ​គ្មាន​ត្រួតពិនិត្យ ចំពោះ​ទីតាំង​អាជីវកម្ម ជនបរទេស​ទាំងនេះ គឺ​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់ ដល់​សណ្តាប់ធ្នាប់​សង្គម និង​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​យ៉ាងខ្លាំង ពីព្រោះ​តាម​ការស្រាវជ្រាវ​នោះ ឃើញថា ទីតាំង​ម៉ាស្សា​នេះ បាន​លួច​បង្កប់​សេវា​ផ្លូវភេទ​ផងដែរ​។​
​គួរ​បញ្ជាក់ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សហការ​ជាមួយ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ខណ្ឌចំការមន ក្រោម​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ជា​ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

13450887_1618550478459317_3034311985541688205_n13445667_1618550415125990_8923368697975734835_n13465941_1618550628459302_396136483555486324_n