ចាប់ខ្លួន​ម្តាយ និង​កូនប្រុស ករណី​ចោរកម្ម ខណៈ​ឪពុក​ជា​មេខ្លោង​រត់គេចខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្រុមចោរប្លន់​ម៉ូតូ និង​រថយន្ត​យ៉ាងសកម្ម នៅ​រាជធានី​ភ្នំពេញ​មួយ​គ្រួសារ​តែម្តង ដោយបាន​ចាប់ខ្លួន​បុរស​ជា​កូន និង​ស្ត្រី​ជា​ម្តាយ ខណ​:​ឪពុក និង​ជា​ប្តី​នោះ ដែលជា​មេខ្លោង​រៀបចំ​ផែន​ការរត់​គេចខ្លួនបាត់​។​
​ប្រតិបត្តិការ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​ឡោមព័ទ្ធ ផ្ទះ​សង់​ថ្មី​មួយកន្លែង ស្ថិតនៅតាម​ផ្លូវលំ ភូមិ​ក្រាំង​អ​ង្រ​ង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ក្រោម​បញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​
​អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ​លោក ម៉ក់ ហុង ឲ្យ​ដឹងថា មុន​ឈានទៅដល់​ការឡោមព័ទ្ធ និង​ចាប់ខ្លួន​ក្រុម​ប្លន់​ទាំងនេះ គឺ​ដោយសារតែ​ពួកគេ​បាន​លួច​ម៉ូតូ​មួយគ្រឿង នៅតាម​ផ្លូវ​ម៉​ង់​ឫទ្ធី ប៉ុន្តែ​ស៊យ​ម៉ូតូ​របស់​ជនរងគ្រោះ ចាប់​ប្រព័ន្ធ GPS ទើប​កម្លាំង​នគរបាល តាម​ទៅ​បង្ក្រាប​ជាក់ស្តែង​តែម្តង​។​
​ក្រោយ​ចូល​ឆែកឆេរ​នៅក្នុង​ផ្ទះ ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​នោះ កម្លាំង​នគរបាល​បាន​រកឃើញ និង​ដកហូត​រថយន្ត​មួយគ្រឿង និង​ម៉ូតូ​៣​គ្រឿង​ផងដែរ​៕

13445289_1618903571757341_1950175628891116896_n13516729_1618903611757337_7125913133840572871_n13521927_1618903675090664_8843545911230495041_n