រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍នគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នគរបាលជាតិបានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់៩ករណី និងឃាត់មនុស្ស១១នាក់ (ស្រី១នាក់) ក្នុងនោះ មុខសញ្ញាជួញដូរ ៦នាក់ និងមុខសញ្ញាប្រើប្រាស់ ៥នាក់ និងរឹបអូសគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ice) ២កញ្ចប់ធំ និង២០កញ្ចប់តូច មេតំហ្វេតាមីន (wy) ៣,១៥ក្រាម។
ប្រភពដដែលបញ្ជាក់ថា ទីតាំងបង្ក្រាប ១. ភ្នំពេញ បង្រា្កប ៥ករណី ឃាត់ខ្លួន ៧នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ២កញ្ចប់ធំ និង១៤កញ្ចប់តូច, ទី២. កណ្ដាល បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ៦កញ្ចប់តូច, ទី៣. បាត់ដំបង បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ស្រី) មេតំហ្វេតាមីន (wy) ៣,១៥ក្រាម, ទី៤. ត្បូងឃ្មុំ បង្រា្កប ២ករណី (ដីការ) ឃាត់ខ្លួន ២នាក់ (ប្រុស)៕
ឃាត់ខ្លួនជនសង្ស័យ១១នាក់ក្នុងករណីបង្ក្រាបគ្រឿងញៀនម្សិលមិញ