ឃាត់ខ្លួន​ជនសង្ស័យ​ចាក់​សម្លាប់​ស្ត្រី​យោធា​ម្នា​ក់នៅ​ខាងលិច​ផ្សារ​ដេប៉ូ​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌទួលគោក សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ប្រើ​កាំបិត​ចាក់​សម្លាប់​ស្ត្រី​យោធា​បំរើការ​ងារ​នៅ​ក្រសួងការពារជាតិ កាលពីពេល​ថ្មីៗ នេះ ទាំង​កណ្តាលចំណោម​មនុស្ស​កុះករ ស្ថិតនៅ​ខាងលិច​ផ្សារ​ដេប៉ូ ។ តាម​ព័ត៌មាន​ទទួលបាន គឺ​បន្ទាប់ពី​កើតមាន​ឃាតកម្ម​នោះ សមត្ថកិច្ច​ជំនាញ​មិនបាន​នៅ​ស្ងៀម​នោះឡើយ ហើយ​បាន​បើក​ការស្រាវជ្រាវ រហូតដល់​កំណត់​មុខសញ្ញា​ជនដៃដល់​បាន កាលពី​ម៉ោង​៣​រសៀល​ថ្ងៃទី​២២ មិថុនា ២០១៦ នេះ បន្ទាប់ពី​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​នៅ​ជិត​កន្លែងកើតហេតុ ហើយ​ត្រូវ​កំណត់​ភិនភាគ​បាន ។ ប៉ុន្តែ​មកដល់ពេលនេះ ជន​នោះ​សមត្ថកិច្ច​នៅ​មិនទាន់​បង្ហើប​ពី​អត្តសញ្ញាណ​នោះទេ ហើយ​ជនសង្ស័យ​ក៏​មិនទាន់​សារភាព​ដែរ ។
​បើទោះបីជា​គេ​ឃើញ​មាន​ស្លាកស្នាម​របួស​លើ​ដៃ​ពេលដែល​ប្រតាយប្រតប់​គ្នា ហើយ​ម៉ូតូ​ជន​នោះ​ជិះ គឺ​ដូច​ក្នុង​កាមេរ៉ា​សុវត្ថិភាព ពេលដែល​មក​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​នារី​នោះ ។ តាម​ព័ត៌មាន​ដដែល​បញ្ជាក់ថា មុខសញ្ញា​ខាងលើ គឺ​ត្រូវគេ​ដឹង​ទៀតថា មាន​ទីលំនៅ​ក្បែរ​ផ្ទះ​របស់​នារី​រងគ្រោះ​ដែល​ស្លាប់​នោះ ៕

a91b883a-4e14-4051-b0f0-2027e69bcd6c5fa0d961-2183-4f55-b05b-f58859d82b12fn-2016-06-21-11-01-19-3