រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៣ មិថុនា ២០១៦ ម្សិលមិញនេះកម្លាំងនគរបាលជាតិបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៨ករណី ឃាត់មនុស្ស១៤នាក់ (ស្រី២នាក់) ក្នុងនោះ មុខសញ្ញាជួញដូរ៨នាក់ និងមុខសញ្ញាប្រើប្រាស់៦នាក់ ដកហូតថ្នាំប្រភេទមេតំហ្វេតាមីន (ice) ១០.៨៧ក្រាម និង៨កញ្ចប់តូច។
ប្រភពដដែលបញ្ជាក់ថា ជនសង្ស័យទាំងនោះត្រូវបានបង្ក្រាបដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ខេត្តកំពង់ស្ពឺ បង្ក្រាប២ករណី ឃាត់ខ្លួន៣នាក់, ខេត្តបាត់ដំបង បង្ក្រាប១ករណី ឃាត់ខ្លួន៥នាក់ (ប្រុស), ខេត្តកំពង់ឆ្នាំង បង្ក្រាប១ករណី (ដីការ) ឃាត់ខ្លួនម្នាក់, ខេត្តស្វាយរៀង បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, ខេត្តពោធ៍សាត់ បង្ក្រាប១ករណី (ដីការ) ឃាត់ខ្លួនម្នាក់ និងខេត្តកោះកុងបង្ក្រាប ១ករណី ឃាត់ខ្លួន២នាក់ (ស្រី)៕