វ៉ាស៊ីនតោន៖យោងតាមសារព័ត៌មាន Fox News ផ្សាយថា ផែនការសកម្មភាពគ្រប់គ្រងជនអន្តោប្រវេសន៍របស់ប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ត្រូវបានតុលាការជាន់ខ្ពស់របស់សហរដ្ឋអាមេរិករារាំង។
ការសម្រេចចិត្តនេះមានន័យរដ្ឋមួយចំនួនដែលជំទាស់ទៅនឹងផែនការរបស់លោកពីមុនមក ដូចជារដ្ឋតិចសាស់ជាដើម បានទទួលជោគជ័យ ចំពោះការរារាំងការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់រាប់លាននាក់ត្រឡប់ទៅវិញ។
នៅក្នុងសេចក្តីសម្រេចរបស់តុលាការកំពូល ដែលបានធ្វើឡើងនៅទីក្រុង New Orleans នោះបានសរសេរថា រដ្ឋបាលលោក អូបាម៉ា មានភាពខ្វះខាតក្នុងការការពារជនអន្តោប្រវេសន៍ជាង៤លាននាក់ ពីការនិរទេសនិងមិនអាចធ្វើឲ្យពួកគេមាន សិទ្ធិបម្រើការងារ ដោយគ្មានការទទួលយល់ព្រមពីសភា។
គួរបញ្ជាក់ថា រដ្ឋតិចសាស់គឺរដ្ឋនាំមុខគេក្នុងចំណោមរដ្ឋដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ទាំង២៦ នៅទូទាំងសហរដ្ឋអាមេរិក ដែលមានការជំទាស់យ៉ាងខ្លាំងទៅនឹងផែនការរបស់លោក បារ៉ាក់ អូបាម៉ា ដែលបានប្រកាសចេញកាលពីខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅនេះ៕