អង់គ្លេស៖ចក្រភពអង់គ្លេសទាំងមូលត្រូវបានប្រកាសចេញពីសហភាពអឺរ៉ុបជាផ្លូវការដោយការបោះឆ្នោតដោយប្រជាជនអង់គ្លេស ៥១,៧ ភាគរយ បើជាមានការព្រមានពីប្រធានសហគមន៍អឺរ៉ុបក្តី។ នេះបើយោងតាមសារព័ត៌មានចេញផ្សាយ Sky News នៅមុននេះបន្តិច។
សារព័ត៌មានដដែលបញ្ជាក់ លទ្ធផលជាផ្លូវការនៃការបោះឆ្នោតធ្វើប្រជាមតិ និងរាប់សន្លឹកឆ្នោតអស់ពេញមួយយប់បានបង្ហាញថា ប្រជាជនអង់គ្លេស ៥១,៧ ភាគរយ សម្រេចចិត្តចាកចេញ និង ៤៨,៣ភាគរយចង់នៅបន្ត។
ប្រភពខាងលើបន្ថែមទៀតថា ស្របពេលដែលអង់គ្លេសប្រកាសចាក់ចេញនេះធ្វើឲ្យមេដឹកនាំប្រទេស ស្កុតឡេន ដែលបានរៀបចំការបោះឆ្នោតនេះដែរ បានសម្តែងការព្រួយបារម្ភថា ប្រទេសនេះនឹងអាចជួបបញ្ហាធំក្រោយចាកចេញពីអឺរ៉ុប ហើយលោកថាវាជាជោគជ័យសម្រាប់អង់គ្លេស តែមិនមែនសម្រាប់ ស្កុតឡេន ដែលជារដ្ឋចំណុះនោះទេ។
គួរបញ្ជាក់ថា អង់គ្លេសបានក្លាយជាសមាជិករបស់សហគមន៍អឺរ៉ុបរយៈពេល ៤៣ ឆ្នាំមកហើយ៕