បញ្ជូនជនជាតិចិន៣៩នាក់ឲ្យប៉ូលិសចិនករណីចាប់ជំរិតទារអ៊ិនធើណែត
រាជធានីភ្នំពេញ៖អគ្គនាយកដ្ឌានអន្តោប្រវេសន៍ក្រសូងមហាផ្ទៃបានបណ្តេញជនជាតិចិនប្រុសស្រី៣៩នាក់ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ិនធើណែតហៅកាត់ថា VOIP នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ តាមព្រលានយន្តហោះអន្តរជាតិពោធិចិនតុងតាមជើងយន្តហោះពិសេសរបស់ប្រទេសចិន ហើយបានប្រគល់អោយប៉ូលិសចិនចាត់ការបន្ត។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនទាំងនោះរួមមានចិនដីគោក១៤នាក់តៃវ៉ាន់២៥នាក់ ក្នុងនោះមានស្រី៧នាក់ជនសង្ស័យទាំង៣៩នាក់គីឃាត់ខ្លួននៅថ្ងៃទី១៣និង១៨ ខែមិថុនា ឆ្នាំ២០១៦នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ៕