ដោយ ប្រុញ វិធិន
ក្រចេះ៖ យុវជនម្នាក់ សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយចង-ក ព្យួរនៅលើដើមអំពិលក្រោយផ្ទះ ដោយមិនដឹងពីមូលហេតុ។
សមត្ថកិច្ច បានអោយដឹងថា សាកសពយុវជនរូបនោះមានឈ្មោះ ខន ចាន់ធី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានធ្វើអត្តឃាតខ្លួនឯងដោយចង-ក នៅវេលាម៉ោង១ និង១០អាធ្រាត្រថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦។
បើតាមសំដីស្ត្រីជាម្ដាយ បានប្រាប់អោយដឹងថា នៅវេលាម៉ោង១អាត្រាតូនរបស់គាត់បានចុះពីលើផ្ទះហើយប្រាប់ថាចុះទៅបទជើង។ នៅពេលដែលបាត់កូនយូរ មិនឃើញឡើងមកលើផ្ទះវិញ គាត់ក៏ចុះទៅតាម ពេលនោះស្រាប់តែឃើញកូនប្រុសរបស់ខ្លួនចងព្យួរក នៅដើមអំពិលខាងក្រោយផ្ទះ ស្លាប់បាត់ទៅហើយ។
ស្ត្រីជាម្ដាយ បានបញ្ជាក់ថា កន្លងមកកូនរបស់គាត់ គឺមិនដែលកើតទុក្ខ ឬមានវិបាត់អ្វីឡើយ។
នៅពេលនគបាលប៉ុស្តិ៍ ចុះទៅពិនិត្យធ្វើកោសល្យវិនិច្ឆ័យសាកសព បានបញ្ជាក់ថា យុវជនរូបនោះពិតជាស្លាប់ដោយសារចង-កពិតម៉ែន។
ដោយឡែក ប្រភពពីពលរដ្ឋនៅក្បែរនោះ បាននិយាយតៗគ្នាថា យុវជនដែលស្លាប់នេះសង្ស័យ គឺបណ្តាលមកពីបែកថ្នាំ (គ្រឿងញៀន) ពីព្រោះកន្លងមក យុវជនរូបនេះ ធ្លាប់បានប្រើប្រាស់ជាញឹកញ៉ាប់៕