ខេត្តកំពង់ធំ៖បុរសម្នាក់ត្រូវជនមិនស្គាល់មុខ វាយសម្លាប់ ហើយសាកសពទៅបោះចោលនៅតាមប្រឡាយទឹក និង ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញនៅក្នុងលូប្រឡាយទឹក ត្រង់ចំណុចទួលជ្រៃខាងលិច ភូមិកែរ៉ងចំងាយ ប្រមាណប្រហែល២គីឡូម៉ែត្រ ពីភូមិដេលស្ថិតនៅ ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅរសៀលម្សិលមិញ។
នៅលើសាកសពមាន ស្នាមរបួសលើផ្ទៃមុខ រយៈច្រមុះប្រវែងមួយសង់ទីម៉ែត្រជំរៅ៥សង់ទីម៉ែត្រ រយះត្រចៀកខាងឆ្វេងប្រវែង៣សង់ទីម៉ែត្រ របួសក្បាលផ្នែកខាងក្រោយប្រវែង១០សង់ទីម៉ែត្រ រយះចង្កាប្រវែង៩សង់ទីម៉ែត្រ ជំរៅ ១សង់ទីម៉ែត្រ រយះបបូរមាត់ខាងលើផ្នែកខាងឆ្វេងប្រវែង២សង់ទីម៉ែត្រ និងរយះចិញ្ចើមលើផ្នែកខាងឆ្វេង៣សង់ទីម៉ែត្រ ជំរៅ១សង់ទីម៉ែត្រ ។
ជនរងគ្រោះ ឈ្មោះ សុខ ភក្តី អាយុ ៣៧ ឆ្នាំ រស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានប្រពន្ធឈ្មោះ ឡុង សោភា អាយុ ៣០ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា៕