ដោះលែង​ស្ត្រី​ជេរប្រមាថ សម្តេច ហ៊ុន សែន តាម facebook ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 June, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ឈ្មោះ ប៉ាង ស៊ីណា អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង ដែល​សង្ស័យថា បាន​ជេរប្រមាថ​សម្តេច ហ៊ុន សែន តាម Facebook ត្រូវបាន​តុលាការ​សម្រេច​ដោះលែង ឲ្យ​នៅក្រៅ​ឃុំ ប៉ុន្តែ​ស្ថិតនៅក្រោម​ការ អង្កេត​របស់​តុលាការ ។​
​យ៉ាងណាក៏ដោយ ស្ត្រី​រូបនោះ​ត្រូវបាន​ចោទ​ពីបទ ពាក់ព័ន្ធ​ការ “​ប្រមាថ ប្រឆាំង អ្នករាជការ​សាធារណៈ​” ដោយ​ខាង​អយ្យការ បាន​បញ្ជូនទៅ​ឲ្យ ខាង​ចៅក្រម​ស៊ើបសួរ គឺ​លោក​សម្រេច​មិន​ឃុំខ្លួន ស្ត្រី​សង្ស័យ​នោះទេ ដោយ​សម្រេច​ដាក់​ឲ្យ នៅក្រោម​ការត្រួតពិនិត្យ តាមផ្លូវ​តុលាការ ដោយ​កំណត់​ឲ្យ ចូលខ្លួន​ទៅ​បង្ហាញមុខ មួយខែ​ម្តង​នៅ​ប៉ុស្តិ៍នគរបាល រដ្ឋបាល ដែល​ស្ថិតនៅក្នុង​មូលដ្ឋាន ដែល​ខ្លួន​រស់នៅ​។​
​ប៉ុន្តែ​ស្ត្រី​រូបនោះ បាន​បដិសេធថា មិនបាន​ជេរប្រមាថ សម្តេច ហ៊ុន សែន នោះទេ ប៉ុន្តែ​មាន​ជនខិលខូច បាន​យក​ទូរស័ព្ទ​របស់ខ្លួន ទៅប្រើ​ប្រាស់​ហើយ បាន​យក​អា​ខោ​ន Facebook នាង​ឈ្មោះ ស៊ីណា នាគ​មាស ទៅ​ជេរប្រមាថ​សម្តេច ព្រោះថា ទូរស័ព្ទ​របស់​នាង បាន​ជ្រុះ​បាត់ ក្នុងអំឡុង​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ នេះ ។​
​ស្ត្រី​រូបនោះ​អះអាងថា បន្ទាប់ពី​បានឃើញ អា​ខោ​ន Facebook ខ្លួន​ត្រូវបាន​គេ​ប្រើប្រាស់ យកទៅ​ជេ​ប្រមាថ សម្តេច​តេ​ជោ​សែន នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៦ នាង​ក៏បាន​ទៅ​ដាក់ពាក្យ ប្តឹង​នៅ​នគរបាល ប៉ុ​ស្ថិ៍​ត្រាង អំពី​រឿង​អា​ខោ​ន Facebook នាង ឈ្មោះ ស៊ីណា នាគ​មាស ត្រូវគេ យកទៅ​ប្រើប្រាស់ ជេរប្រមាថ​សម្តេច​។​
​គួរ​បញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៦ កំលាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បាន​បញ្ជូន​ស្ត្រី​ខាងលើ​មកកាន់​តុលាកា​ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​ការជេរប្រមាថ​សម្តេច ហ៊ុន សែន​តាម​ប្រព​ន្ធ័​ពត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក​៕

e640ff73-d140-45ea-98f3-bf285f007c68183c76b9-fac0-4284-acc2-e78b46eb497d