រាជធានីភ្នំពេញ៖អ្នកនាំពាក្យរដ្ឋសភាបានថ្លែងប្រាប់អ្នកសារព័ត៌មានថា រដ្ឋសភា កំពុងតែពិភាក្សាអំពីការដាក់ពិន័យ លើសមាជិកសភាមកពីគណកប្សសង្គ្រោះជាតិ ដែលមិនចូលធ្វើការបំពេញតួនាទី របស់ខ្លួនឱ្យបានត្រឹមត្រូវ ។ ចំណែកសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក៏បានសម្រេចឲ្យគណកម្មាធិការហិរញ្ញវត្ថុសិក្សាអំពីបញ្ហាតំណាងរាស្ត្រ CNRP ដែលទទួលបានប្រាក់ខែ ហើយមិនចូលធ្វើការងារនេះផងដែរ ។
លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ថា បើសមាជិកសភា មកពីបក្សប្រឆាំង នៅតែបន្តធ្វើបែបនេះ រដ្ឋសភាអាចនឹងពិចារណា ផាកពិន័យ ដូចជា មិនឱ្យចូលរួមប្រជុំ ការកាត់ប្រាក់ខែ និងដកហូតរថយន្តត្រឡប់មកវិញជាដើម។
សមាជិកសភាមកពីគណកប្សសង្គ្រោះជាតិ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចស្វែងរកការចាប់ខ្លួន លោក កឹម សុខា បន្ទាប់ពីប្រធានស្តីទីគណបក្សប្រឆាំងមួយនេះ អវត្តមានក្នុងការចូលបំភ្លឺជូនតុលាការ ក្នុងនាមជាសាក្សីក្នុងរឿងសញ្ជារកម្ម ។
គួរបញ្ជាក់ថា ជាបន្តបន្ទាប់មកនេះ តំណាងរាស្ត្រ CNRP បានធ្វើពហិការមិនចូលរួមប្រជុំ បន្ទាប់ពីបែកធ្លាយរឿងអាស្រូវរបស់លោក កឹម សុខា ដែលឈានដល់ការអនុវត្តនិតិវិធីរបស់តុលាការថែមទៀត ៕