ម្ចាស់​ក្លឹប​ហង្ស​មាស​លួច​ដឹក​សាកសព​ស្ត្រី​ម្នាក់ ចេញពី​បន្ទប់​ខារ៉ាអូខេ​ទៅ​ទុក​ក្នុង​វត្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 June, 2016 ក+ ក-

​ដោយ​ ៖​​ ​​សុផល

បាត់ដំបង​៖​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​នៅ​ថ្ងៃទី​២៧ ខែមិថុនា​នេះ​បាន​រិះគន់​ខ្លាំងៗ​ដល់​ម្ចាស់​ក្លឹប​ខារ៉ាអូខេ​ហង្ស​មាស​ហាក់​លាក់បាំង​ការពិត​មិន​ទទួលខុសត្រូវ​ចំពោះ​កូនចៅ បន្ទាប់ពី​បានដឹងថា​ស្ត្រី​ជា​អ្នក​អនាម័យ​ក្នុង​ក្លឹប​របស់ខ្លួន​បាន​ស្លាប់​ហើយ​ប្រញាប់​ប្រ​ញ៉ា​ល់​ដឹក​ចេញ​យកមក​តម្កល់ទុក​នៅក្នុង​វត្ត​ដំរី​ស រួច​រាយការណ៍​អោយ​សមត្ថកិច្ច​ជំនាញ​ដើម្បី​ពិនិត្យ​សាកសព​ដែល​ទង្វើ​នេះ​ខុសឆ្គង​និង​លក្ខ​ណះ​បច្ចេកទេស​ជំនាញ​។​

ប្រភព​ដដែល​បន្ត​រថា​: ជាធម្មតា​នៅពេល​មាន​ហេតុការណ៍​ដូចគ្នា​ម្តងៗ​សមត្ថកិច្ច​ជំនាញ​សូម្បីតែ​អ្នក​សារពត៌មាន​ក៍​មិន​អនុញ្ញាតិ​អោយចូល​ផង​ក្រែង​ប៉ះពាល់​ឬ​បាត់​ភស្តុតាង​ដែល​នៅ​សេសសល់ ប៉ុន្តែ​រឿងនេះ​បែរជា​ត្រូវគេ​ចល័ត​សាកសព​ចេញ​ក្នុង​ចម្ងាយ​ផ្លូវ​ជិត​២​គីឡូម៉ែត្រ​។​

​ករណី​ស្ត្រី​ដេកស្លាប់​ខាងលើ​កើតឡើង​នៅវេលា​ម៉ោង​៤:២០​នាទី​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦​នៅក្នុង​ក្លឹប​ខារ៉ាអូខេ ហង្ស​មាស​ឋិត​ក្នុង​ក្រុមទី​៤២ ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​និង​ខេត្តបាត់ដំបង​។ សាកសព​មានឈ្មោះ​គួ​ន ណិ ហៅ​នី អាយុ​៤២​ឆ្នាំមាន​ស្រុកកំណើត​ស្រុក​ពួក ខេត្ត​សៀ​មេ​ា​ប ឆ្លងតាម​ការធ្វើ​កោសល្យ​វិ​ច្ច័​យ ស្ត្រី​ខាងលើ​ស្លាប់​ដោយសារ​ជម្ងឺ​ផ្ទាល់ខ្លួន រីឯ​ម្ខា​ស់​ក្លឹប​ខារ៉ាអូខេ​ហង្ស​មាស​ខាងលើនេះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ប្រាក់ ធី ជាម​ន្ត្រី​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​៕

21index